ព័ត៌មាន
នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកដល់ទីក្រុងហាណូយ ចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី១២ និងកិច្ចប្រជុំកំពូល ACMECS លើកទី១១
នាយប់ថ្ងៃទី ២៧ ខែវិច្ឆិក នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមកដល់ទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ (CLMV-១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ (ACMECS-១១)។ អញ្ជើញទទួលគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ មានអនុរដ្ឋមន្ត្រីការបរទេស លោក ង៉ូ ឡេវ៉ាន់។
កិច្ចប្រជុំកំពូល CLMV លើកទី១២ មានប្រធានបទថា “តភ្ជាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម - ពង្រីកសក្តានុពល - កសាងអនាគតវិបុលភាពរូម”; កិច្ចប្រជុំកំពូល ACMECS លើកទី១១ មានប្រធានបទថា “បង្កើនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅ ACMECS ឆ្លាតវៃនិងនិរន្តរភាព”។ ទាំងនេះគឺជាកិច្ចប្រជុំកំពូលប្រចាំរបស់យន្តការសហប្រតិបត្តិការទាំងពីរនេះ និងជាយន្តការសហប្រតិបត្តិការដែលមានតួនាទីសំខាន់ជួរមុខសម្រាប់តំបន់មេគង្គ។ កិច្ចប្រជុំកំពូលទាំងនេះត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង៕





