• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក ម៉ាទីន សាំមើរ ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទទួលជួបលោកម៉ាទីន សាំមើរ ប្រធានបេសកកម្មត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ ឡាយហ័រ/VOV)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានផ្តល់ព័ត៌មានជូនគណៈប្រតិភូ IMF អំពីស្ថានភាពអភិវឌ្ឍន៍របស់វៀតណាមនិងទិសដៅអនាគត ក្នុងនោះ វៀតណាមដាក់ចេញគោលដៅកំណើនមិនត្រឹមតែតាមរយៈ ការជំរុញតម្រូវ ការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្អែកលើមូលដ្ឋានប្រកបដោយចីរភាពផងដែរ ដែលរួមបញ្ចូលកត្តាដូចជា កំណែទម្រង់ស្ថាប័ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ផលិតភាពការងារ និងការប្រកួតប្រជែង...។ ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងជាក់ស្តែងរបស់ IMF ជាមួយវៀតណាមនាពេលកន្លងមក លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ការវាយតម្លៃនិងអនុសាសន៍របស់ IMF បានផ្តល់ចំណុចយោងសំខាន់ៗ ដែលរួមចំណែកជួយឧបត្ថម្ភ វៀតណាមក្នុងការបង្កើត និងអនុវត្តន៍គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធប្រកបដោយភាពសកម្មនិងបត់បែន ដោយហេតុនេះរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលើកកម្ពស់កំណើន។

ចំណែកលោក ម៉ាទីន សាំមើរ បានវាយតម្លៃខ្ពស់ចំពោះផែនការគោលនយោបាយ និងការគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម នៅចំពោះមុខការប្រែប្រួលសកលលោក ដោយបញ្ជាក់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រើប្រាស់ការឧបត្ថម្ភរបស់ IMF ប្រកបដោយប្រសិទ្ធភាពបំផុត ជាពិសេសអនុសាសន៍គោលនយោបាយ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការដាក់ឱ្យដំណើរការគម្រោងយុវជន តារាងលេខកូដ QR ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

ការដាក់ឱ្យដំណើរការគម្រោងយុវជន “តារាងលេខកូដ QR ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU”

នាថ្ងៃទី ២៦ ខែមីនា នៅកំពង់ផែនេសាទទៀនចូវ ប៉ុស្តិ៍ការពារព្រំដែនអាន ហាយ បញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់) បានសហការជាមួយគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនឃុំ ទុយអានដុង ដើម្បីរៀបចំដាក់ឱ្យដំណើរការគម្រោងយុវជន “តារាងលេខកូដ QR សម្រាប់ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)”។

Top