នេះជាលើកទីមួយហើយ ដែលអង្គភាពអាជីវកម្មវៀតណាមបានទទួលអាជ្ញាប័ណ្ណ បើកការិយាល័យប្រចាំតំបន់នៅអារ៉ាប៊ីសាអូឌីត ដោយបញ្ជាក់ពីការសសន្យារបស់ FPT ចំពោះការងារផ្លាស់ប្តូរឌីជីថល ដោយចក្ខុវិស័យរហូតដល់ឆ្នាំ ២០៣០ របស់ប្រទេសនេះ។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការបើកការិយាល័យប្រចាំតំបន់របស់ FPT ជាមួយនឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍ និងនាំយកផលិតផលដែល FPT មានប្រៀបខ្លាំងទៅកាន់ទីផ្សារ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រសិនបើ FPT ចង់ទទួលបានជោគជ័យយូរអង្វែងប្រកបដោយនិរន្តរភាព និងបង្កើតភាពស៊ីសង្វាក់គ្នានោះ ចាំបាច់ត្រូវដើរតាមនិន្នាការអភិវឌ្ឍន៍របស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ក៏ដូចជាវិស័យទើបលេចចេញ ទាក់ទងនឹង AI បច្ចេកវិទ្យាពពក អ៊ីនធឺណិតតភ្ជាប់វត្ថុទាំងឡាយជាដើម។ ទន្ទឹមនឹងនោះ FPT ចាំបាច់ត្រូវអនុលោមតាមច្បាប់ ប្រកបដោយសុខដុមរមនាផលប្រយោជន៍របស់រដ្ឋ ប្រជាជន និងសហគ្រាស ដោយរួមចំណែកក្នុងសកម្មភាពសង្គម; ពិគ្រោះយោបល់លើការត្រិះរិះ ទស្សនៈវិស័យ និងយុទ្ធសាស្ត្ររបស់អារ៉ាប៊ីសាអូឌីត ដើម្បីយកឈ្នះលើខ្លួនឯង សហការនិងវិនិយោគដោយជោគជ័យ និងរួមចំណែកដល់ការអភិវឌ្ឍន៍ នៃប្រទេសនីមួយៗ៕