ធ្វើការជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មសំណង់និងដឹកជញ្ជូនចិន (CCCC) សាជីវកម្មផ្លូវដែកចិន (CREC) និងសាជីវកម្មសំណង់ផ្លូវដែកចិន (CRCC) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា វៀតណាមលើកទឹកចិត្តដល់ការអភិវឌ្ឍបច្ចេកវិទ្យាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងម្ចាស់ការលើបច្ចេកវិទ្យាផ្លូវដែក។
នាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មធ្វើការស្រាវជ្រាវ និងសហប្រតិបត្តិការជាមួយសាជីវកម្មផ្លូវដែកវៀតណាម; ចូលរួមក្នុងគម្រោងផ្លូវដែកតភ្ជាប់វៀតណាមជាមួយចិន ដូចជា៖ Hai Phong - Hanoi - Lao Cai, Dong Dang - Hanoi, Hai Phong - Mong Cai; ដាក់ពង្រាយខ្សែរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង; ទន្ទឹមនឹងនោះ ស្រាវជ្រាវនិងអនុវត្តសកម្មភាពសហប្រតិបត្តិការដូចជា៖ ជំនួយផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសសម្រាប់គម្រោងសាកល្បង; ការផ្ទេរបច្ចេកវិទ្យាផ្លូវដែក; កិច្ចសហប្រតិបត្តិការស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រីបានទទួលជួបលោក Jonathan Choi ប្រធានសារជីវកម្ម Sunwah Hong Kong ប្រធាន VinaCapital វៀតណាម។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសារជីវកម្មវិនិយោគលើបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចវិលជុំ លំនៅដ្ឋានសង្គម...; គាំទ្រក្រុមហ៊ុនវៀតណាមឲ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សារជីវកម្ម និងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់សម្រាប់វៀតណាម។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីបានទទួលជួបសាស្ត្រាចារ្យ Tao Yitao នាយកមជ្ឈមណ្ឌលស្រាវជ្រាវតំបន់សេដ្ឋកិច្ចពិសេសចិននាយកវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវ៉ាត់និងផ្លូវ នៃសាកលវិទ្យាល័យ Shenzhen៕