ក្រុមហ៊ុន Zarubezhneft
គឺជាដៃគូឈានមុខគេមួយរបស់វៀតណាមក្នុងវិស័យប្រេង និងឧស្ម័ន
ដែលមានកិច្ចសហប្រតិបត្តិការជាង ៤០ ឆ្នាំ ជាមួយសាជីវកម្មថាមពល
និងឧស្សាហកម្មជាតិវៀតណាម (Petrovietnam) និងក្រុមហ៊ុនបណ្តាក់ទុនរួមចំនួនពីរគឺ
Vietsovpetro (វៀតណាម) និង Rusvietpetro (រុស្ស៊ី) ក្នុងការស្ទាបស្ទង់ភូគព្ភសាស្ត្រ និងធ្វើអាជីវកម្មប្រេងឧស្ម័ន។
នៅក្នុងជំនួននេះ
ថ្នាក់ដឹកនាំ Zarubezhneft បានបញ្ជាក់ពីសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការថាមពលរវាងសហព័ន្ធរុស្ស៊ី
និងវៀតណាម ហើយស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាមក្នុងវិស័យថ្មីៗ
ដូចជា៖ ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ
រួមទាំងគម្រោងកសិដ្ឋានវាយោអគ្គិសនីនៅឯនាយសមុទ្រ; ការអនុវត្តគម្រោងរួមគ្នានៅក្នុងប្រទេសទីបីជាដើម។
ចំណែកឯរដ្ឋាភិបាលរុស្ស៊ីវិញ ឧបនាយករដ្ឋមន្ត្រី លោក Alexander Novak បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងជាមួយភ្នាក់ងារពាក់ព័ន្ធ
ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង ឧស្ម័ន និងថាមពល
ដោយរួមចំណែកដល់ការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ដោយធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងសហគ្រាសវៀតណាមនិងរុស្ស៊ី
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា
កិច្ចសហប្រតិបត្តិការថាមពលគឺជាសសរស្តម្ភមួយនៅក្នុងទំនាក់ទំនងទ្វេភាគី
ហើយកិច្ចសហប្រតិបត្តិការនេះមានចក្ខុវិស័យមួយសតវត្សរ៍
ដែលជាបញ្ហាយុទ្ធសាស្ត្រសម្រាប់ប្រទេសទាំងពីរ។
លោកបានស្នើឱ្យភាគីទាំងពីរបន្តស្វែងរកដំណោះស្រាយសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ
ការអនុវត្តកាន់តែលឿននិងមានប្រសិទ្ធភាពជាងមុន
ចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មប្រេងនិងឧស្ម័នសកលឡើងវិញ។
នៅក្នុងកិច្ចប្រជុំនេះ
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាជាក់លាក់មួយចំនួន
ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការ៕







