• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំរដ្ឋាភិបាលស្តីពីស្ថាន​ភាព​ប្រតិបត្តិនៃ​អាជ្ញាធរមូលដ្ឋាន ២ កម្រិត

នារសៀលថ្ងៃទី១ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំសម័យប្រជុំរដ្ឋាភិបាលដើម្បីវាយតម្លៃស្ថានភាពអនុវត្ត ពិនិត្យនិងលុបបំបាត់ការលំបាកក្នុងទម្រង់អាជ្ញាធរមូលដ្ឋាន ២ កម្រិត។

ទិដ្ឋភាពទូទៅនៃសម័យប្រជុ។ រូបថត៖ VNA

ក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា បន្ទាប់ពីអនុវត្តរយៈពេល ៣ ខែ មក ការរៀបចំគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត បន្តមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ រហូតមកដល់ពេលនេះ ក្បាល់ម៉ាស៊ីនអាជ្ញាធរមូលដ្ឋាន ២ កម្រិតបានសុក្រឹត្យរចនាសម្ព័ន្ធនិងបុគ្គលិករបស់ខ្លួន ដំណើរការយ៉ាងរលូន និងគ្មានអាក់ខាន ធានាការបម្រើប្រជាជនល្អជាង; កំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

ដើម្បីបន្តដំណើរការឲ្យបានល្អនូវគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត នាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូផ្តោតការពិភាក្សាលើដំណោះស្រាយលុបបំបាត់ឧបសគ្គជាបន្ទាន់  ដូចជា៖ ការកំណត់មុខតំណែងការងារនៅថ្នាក់ឃុំ មូលដ្ឋានសម្ភារៈបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសេវាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណែត ការតភ្ជាប់ទិន្នន័យ។ល។ ទាក់ទងនឹងនីតិវិធីមិនមែនភូមិសាស្ត្រទាក់ទងនឹងវិស័យដីធ្លី សំណង់ អត្រា នុកូលដ្ឋាន និងការធានារ៉ាប់រង នាយករដ្ឋមន្ត្រី បានស្នើរឲ្យគណប្រតិភូពិភាក្សាលើដំណោះស្រាយជួយសម្រួលនិតិវិធី មិនទុកឲ្យប្រជាជនត្រូវធ្វើដំណើរទៅវិញទៅមកច្រើនដង  យកការពេញចិត្តរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


Top