• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ៖ ត្រូវធានាឱ្យទទួលបានការអប់រំ និងបណ្តុះបណ្តាលស្មើៗគ្នា

នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញបានអញ្ជើញជាអធិបតីក្នុងសន្និសីទអនឡាញ់ថ្នាក់ជាតិ ស្ដីពីការបូកសរុបឆ្នាំសិក្សា ២០២៤-២០២៥ និងដាក់ពង្រាយភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
ទិដ្ឋភាពសន្និសីទ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិ លោកនាយករដ្ឋមន្ត្រីហ្វាម មិញជិញ បានគូសបញ្ជាក់ថា ចាំបាច់ត្រូវធានាឱ្យទទួលបានការអប់រំ និងបណ្តុះបណ្តាលស្មើភាពគ្នា; ដាច់ខាតមិនត្រូវបណ្តោយឱ្យសិស្សខ្វះខាតសាលារៀន ថ្នាក់រៀន គ្រូបង្រៀន អាហារ ឬសម្លៀកបំពាក់ឡើយ។ សន្និសីទនេះធ្វើឡើងក្នុងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណេត រវាងទីតាំងនៃទីស្នាក់ការរដ្ឋាភិបាលតភ្ជាប់ជាមួយចំណុចស្ពាននៃខេត្ត-ក្រុងចំនួន ៣៤។

ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យអប់រំនិងបណ្តុះបណ្តាល មានការច្នៃប្រឌិត និងអភិវឌ្ឍន៍ឈានទៅមុខ ផ្លាស់ប្តូរពីការចាត់ទុកការអប់រំនិងការបណ្តុះបណ្តាលជាការងាររបស់តែវិស័យអប់រំ ទៅជាកិច្ចការរួមនៃប្រព័ន្ធនយោបាយទាំងមូល របស់ប្រជាជនទាំងមូលនិងសង្គមទាំងមូល។ ជាមួយគ្នានោះ ត្រូវមានវិធីសាស្រ្តក្នុងទិសដៅដែលប្រជាពលរដ្ឋទាំងអស់ត្រូវមានសិទ្ធិទទួលបានការអប់រំ និងបណ្តុះបណ្តាលស្មើៗគ្នា ជាពិសេសជនក្រីក្រ ប្រជាជននៅតំបន់ដាច់ស្រយាល និងជនជាតិភាគតិច។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើទស្សនៈថា "សិស្សជាមជ្ឈមណ្ឌល និងម្ចាស់កម្មវត្ថុ - គ្រូបង្រៀនជាកម្លាំងចលករ - សាលារៀនជាជើងទម្រ - គ្រួសារជាទីបង្អែក - សង្គមគឺជាមូលដ្ឋានគ្រឹះ" លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យអប់រំ បន្តខិតខំក្នុងគោលដៅនៃការច្នៃប្រឌិតជាមូលដ្ឋាន និងទូលំទូលាយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ប្រកបដោយស្ថិរភាពរបស់ប្រទេសក្នុងយុគសម័យថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ក្នុងរយៈពេល ៧ ខែកន្លងមក វៀតណាមបានលើកតម្កើងទំនាក់ទំនងជាមួយប្រទេសចំនួន ១១

ក្នុងរយៈពេល ៧ ខែកន្លងមក វៀតណាមបានលើកតម្កើងទំនាក់ទំនងជាមួយប្រទេសចំនួន ១១

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនានិងចលនាមហាជននៃគណៈកម្មាធិការបក្សរដ្ឋាភិ បាលបានរៀបចំសន្និសីទអ្នករាយការណ៍ព័ត៌ មាន សម្រាប់ខែសីហា ឆ្នាំ២០២៥។

Top