• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញអញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-ប្រេស៊ីល

អញ្ជើញចូលរួមមានវត្តមានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពនានា និងគណៈប្រតិភូជាង ៨០ នាក់ ដែលតំណាងឱ្យសាជីវកម្មនិងសហគ្រាសធំៗ នៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ថ្លែងមតិនៅវេទិកា (រូបថត៖ VNA) 

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នារសៀលថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងស្រុក) នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-ប្រេស៊ីល។ អញ្ជើញចូលរួមមានវត្តមានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពនានា និងគណៈប្រតិភូជាង ៨០ នាក់ ដែលតំណាងឱ្យសាជីវកម្ម និងសហគ្រាសធំៗ នៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័នក្នុងតំបន់នៃប្រទេសទាំងពីរ (រូបថត៖ VNA)

 

ថ្លែងមតិក្នុងសិក្ខាសាលានេះ នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ បានអំពាវនាវឱ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ជំរុញការតភ្ជាប់កិច្ច សហប្រតិបត្តិការ ការវិនិយោគ និងអនុវត្តលើវិស័យសហប្រតិបត្តិការសំខាន់ៗចំនួនបី រួមមានៈ កសិកម្ម; វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ទូរគមនាគមន៍; ការធ្វើអាជីវកម្ម និងកែច្នៃរ៉ែ (ទង់ដែង ប្រេង និងឧស្ម័ន ។ល។)។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបើកទូលាយទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក។

ជាពិសេស ក្នុងបរិបទដែលប្រេស៊ីលនិងវៀតណាមសុទ្ធតែជាប្រទេសផលិតកាហ្វេលំដាប់ទី១ និងទី២ លើពិភពលោក ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកាហ្វេ ជំរុញការបង្កើតសម្ព័ន្ធផលិតកម្មកាហ្វេនិងនាំចេញ ស្រាវជ្រាវនិងបង្កើតទីផ្សារអេឡិចត្រូនិកលក់កាហ្វេ កសាងម៉ាកកាហ្វេរួម និងលើកកំពស់វប្បធម៌ទទួលទានកាហ្វេ ផ្សារភ្ជាប់នឹងវប្បធម៌នៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញអញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-ប្រេស៊ីល - ảnh 3នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័នក្នុងតំបន់នៃប្រទេសទាំងពីរ (រូបថត៖ Lai Hoa/VOV)

បន្ទាប់ពីជំនួបពិភាក្សា ក្រោមសាក្សីរបស់នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងថ្នាក់ដឹកនាំក្រសួង វិស័យនៃប្រទេសទាំងពីរ សហគ្រាសវៀតណាមនិងប្រេស៊ីលបានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការ លើវិស័យនាំចេញអា ហារសមុទ្រ ចិញ្ចឹមសត្វ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកីឡាករបាល់ទាត់វ័យក្មេង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top