ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក
ហ្វាម មិញ ជីញអញ្ជើញជូនពរលោកឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀត
ណាមដោយជោគជ័យ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ឯកអគ្គរដ្ឋទូតក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម
- អូស្ត្រាលី ហើយសម្តែងក្តីសង្ឃឹមថា
លោកឯកអគ្គរដ្ឋទូតនឹងបន្តគាំទ្រទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។
អញ្ជើញជាការឆ្លើយតប
លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានសម្តែងនូវចំណាប់អារម្មណ៍ល្អចំពោះវៀតណាមដែលវៀតណាមជានិច្ចកាលស្ថិតនៅក្នុងដួងចិត្តរបស់ជានិច្ច”។
លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា
លោកនឹងកត់ត្រានូវអនុស្សាវរីយ៍ជាច្រើនឆ្នាំដែលបានធ្វើការនៅវៀតណាម
ហើយលោកនឹងវិលត្រឡប់មកវៀតណាមវិញនាថ្ងៃណាមួយ
ដោយព្យាយាមអស់ពីសមត្ថភាពដើម្បីរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី។
លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ថ្នាក់ដឹកនាំ
វៀតណាមនឹងអនុវត្តន៍ជាក់ស្តែងរាល់សក្ដានុពលអភិវឌ្ឍន៍ របស់ប្រទេសជាតិ
ហើយវៀតណាមនឹងឈានចូលយុគសម័យថ្មីប្រកបដោយផ្លែផ្កា៕