• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបប្រធាន JBIC លោក Maeda Tadashi

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនិងសហការីនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) (រូបថត៖ VGP/Nhat Bac)

នៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ JBIC ក្នុងការចូលរួមការសន្ទនាគោលនយោបាយ ផ្តល់ប្រាក់កម្ចី សម្រាប់ជំរុញការវិនិយោគរបស់ជប៉ុននៅវៀតណាម តាមរយៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសំខាន់ៗ ក៏ដូចជាកម្ចីគាំទ្រគម្រោងវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុននៅវៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ JBIC បន្តជួយវៀតណាមលើវិស័យផ្លាស់ប្តូរបៃតង ក្នុងនោះមានការអនុវត្តទាន់ពេលវេលានូវជំនួយកម្ចីសម្រាប់សហគ្រាសជប៉ុនអនុវត្តបញ្ជីគម្រោងប្រែក្លាយបៃតងចំនួន ១៥ នៅវៀតណាម ជាមួយទំហំទឹកប្រាក់ជាង ២០ ពាន់លានដុល្លារក្នុងក្របខ័ណ្ឌសហគមន៍ការបំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដែលបានប្រកាសក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន Ishiba នៅវៀតណាមក្នុងខែមេសា ឆ្នាំ ២០២៥។

រីឯខ្លួនវិញ ប្រធានធនាគារ JBIC លោក Maeda Tadashi បានឲ្យដឹងថា JBIC ត្រៀមខ្លួនជាស្រេច ហើយនឹងគាំទ្រកម្ចីសម្រាប់សហគ្រាសជប៉ុន ដើម្បីអនុវត្តគម្រោងផ្លាស់ប្តូរបៃតងនៅវៀតណាម ក្នុងក្របខ័ណ្ឌ AZEC។ លើសពីនេះ ធនាគារ JBIC និងសហគ្រាសជប៉ុនបានត្រៀមខ្លួនជាស្រេច និងមានបំណងចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម អនុវត្តគម្រោងនានាតាមគំរូអភិវឌ្ឍន៍ទីក្រុងតម្រង់ទិសឆ្ពោះទៅការអភិវឌ្ឍគមនាគមន៍សាធារណៈ (TOD)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមលើកកម្ពស់អត្ថន័យប្រវត្តិសាស្ត្រនិងតម្លៃស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់អត្ថន័យប្រវត្តិសាស្ត្រនិងតម្លៃស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅដើម្បីរំលឹកខួបលើកទី ៨០ នៃការចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ (១៩៤៥ - ២០២៥)។

Top