នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនិងសហការីនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) (រូបថត៖ VGP/Nhat Bac)
នៅទីនេះ នាយករដ្ឋមន្ត្រី លោក
ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ JBIC ក្នុងការចូលរួមការសន្ទនាគោលនយោបាយ
ផ្តល់ប្រាក់កម្ចី សម្រាប់ជំរុញការវិនិយោគរបស់ជប៉ុននៅវៀតណាម តាមរយៈ
គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសំខាន់ៗ ក៏ដូចជាកម្ចីគាំទ្រគម្រោងវិនិយោគរបស់សហគ្រាសធុនតូច
និងមធ្យមរបស់ជប៉ុននៅវៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ JBIC បន្តជួយវៀតណាមលើវិស័យផ្លាស់ប្តូរបៃតង
ក្នុងនោះមានការអនុវត្តទាន់ពេលវេលានូវជំនួយកម្ចីសម្រាប់សហគ្រាសជប៉ុនអនុវត្តបញ្ជីគម្រោងប្រែក្លាយបៃតងចំនួន
១៥ នៅវៀតណាម ជាមួយទំហំទឹកប្រាក់ជាង ២០
ពាន់លានដុល្លារក្នុងក្របខ័ណ្ឌសហគមន៍ការបំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដែលបានប្រកាសក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន
Ishiba នៅវៀតណាមក្នុងខែមេសា ឆ្នាំ ២០២៥។
រីឯខ្លួនវិញ
ប្រធានធនាគារ JBIC លោក Maeda Tadashi បានឲ្យដឹងថា
JBIC ត្រៀមខ្លួនជាស្រេច
ហើយនឹងគាំទ្រកម្ចីសម្រាប់សហគ្រាសជប៉ុន ដើម្បីអនុវត្តគម្រោងផ្លាស់ប្តូរបៃតងនៅវៀតណាម
ក្នុងក្របខ័ណ្ឌ AZEC។ លើសពីនេះ ធនាគារ JBIC និងសហគ្រាសជប៉ុនបានត្រៀមខ្លួនជាស្រេច
និងមានបំណងចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម អនុវត្តគម្រោងនានាតាមគំរូអភិវឌ្ឍន៍ទីក្រុងតម្រង់ទិសឆ្ពោះទៅការអភិវឌ្ឍគមនាគមន៍សាធារណៈ
(TOD)៕