ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញពិនិត្យគំរូរដ្ឋបាលថ្មីនៅខេត្ត An Giang និងខេត្ត Dong Thap
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឲ្យសង្កាត់ Thoi Son ខេត្ត An Giang និងឃុំ My Hiep ខេត្ត Dong Thap រក្សាស្ថិរភាពប្រតិបត្តិការស្របតាមគំរូរដ្ឋបាលថ្មី ហើយត្រៀមរៀបចំឲ្យបានល្អសម្រាប់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត An Giang និង ខេត្ត Dong Thap ខិតខំសម្រេចបាននូវកំណើនជាង ៨%; ផ្តោតលើការវិនិយោគ សាធារណៈ ជំរុញការប្រើប្រាស់ ការនាំចេញនិងធ្វើពិពិធកម្មទីផ្សារ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់យ៉ាងសកម្មចំពោះជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន លើកទឹកចិត្តប្រជាជនចូលរួមកសាងគោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋ៕