• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅទស្សនាមន្ទីរពេទ្យ Bach Mai ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Bach Mai ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ ខែកុម្ភៈ ២០២៥)។
លោកនាយករដ្ឋមន្ត្រី អញ្ជើញទៅទស្សនាមន្ទីរពេទ្យ Bach Mai ក្នុងឱកាសខួបលើកទី ៧០ នៃទិវាគ្រូពេទ្យ (រូបថត៖ VOV)

អញ្ជើញសំណេះសំណាលជាមួយកម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ Bach Mai នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ សង្ឃឹមថា មន្ទីរពេទ្យ Bach Mai ជាមន្ទីរពេទ្យឈានមុខគេនឹងបន្តលើកតម្កើងប្រពៃណី និងសមិទ្ធិផលដ៏ល្អរបស់ខ្លួន ខិតខំពុះពារជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ព្រមទាំងសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូន ដោយខិតខំដើម្បីក្លាយជាមន្ទីរពេទ្យដ៏មានកិត្យានុភាពឈានមុខគេក្នុងតំបន់ និងពិភពលោក។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ខ្ញុំសង្ឃឹមថា វិស័យសុខាភិបាលអាចព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព; បណ្តុះបណ្តាលយ៉ាងសកម្មនូវធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់វិស័យទាំងមូល។ ជាមួយគ្នានោះ មានការស្រាវជ្រាវស៊ីជម្រៅល្អបំផុតគឺលើជំងឺធ្ងន់ធ្ងរ ជំងឺទូទៅនៅវៀតណាម ជំងឺត្រូពិច;  មានការច្នៃប្រឌិតឥតឈប់ឈរនៅក្នុងសកម្មភាពវេជ្ជសាស្រ្ត; ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពសម្រាប់ប្រជាជន

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១១ មន្ទីរពេទ្យ Bach Mai បច្ចុប្បន្នគឺជាកន្លែងពិនិត្យ និងព្យាបាលសុខភាពដ៏ធំបំផុតនៅក្នុងប្រទេស និងជាមន្ទីរពេទ្យថ្នាក់ពិសេសដំបូងគេនៅក្នុងប្រទេសវៀតណាម។ មន្ទីរពេទ្យ Bach Mai ១ បច្ចុប្បន្នមានមាត្រដ្ឋាន ៣.៦០០ គ្រែ; មានបុគ្គលិកចំនួន ៤.៥០០នាក់ ដែលក្នុងនោះមានគ្រូពេទ្យជិត ១.០០០ មានសញ្ញាបត្រក្រោយឧត្តមសិក្សា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថាន និងបណ្ដាសមាគម និងសហគ្រាស កសិកម្មវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Brian Baldridge រដ្ឋមន្ត្រីកសិកម្មនៃរដ្ឋ Ohio បានជួបពិភាក្សាទ្វេភាគីជាមួយលោករដ្ឋមន្ត្រី Do Duc Duy។

Top