ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្វាគមន៍សាជីវកម្ម Marubeni (ជប៉ុន) ពង្រីកការវិនិយោគយុទ្ធសាស្ត្រនៅវៀតណាម
នៅក្នុងជំនួបនេះ
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានស្នើឲ្យ Marubeni បន្តបើកទូលាយរោងចក្រថាមពលកំដៅដោយឧស្ម័ន;
ទន្ទឹមនឹងនោះ សហការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ថាមពលជាតិ
វៀតណាម (Petrovietnam) លើវិស័យថាមពលខ្យល់នៅឈូងសមុទ្រ
ឧបត្ថម្ភវៀតណាមសម្រេចបាននូវការបំភាយឧស្ម័នស្មើសូន្យត្រឹម ឆ្នាំ ២០៥០។
លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា Marubeni នឹងផ្តោតលើការឧបត្ថម្ភការនាំចេញកាហ្វេ
និងអង្ករវៀតណាម ទៅកាន់ទីផ្សារជប៉ុន ក៏ដូចជាទីផ្សារពិភពលោកឲ្យបានច្រើនថែមទៀត;
ជប៉ុនអាចបង្កើនការនាំចូលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ
និងផ្លែឈើពីវៀតណាម។
រីឯអគ្គនាយក
Masayuki Omoto បានសង្កត់ធ្ងន់ថា សាជីវកម្ម Marubeni
មានបំណងជំរុញការអភិវឌ្ឍ និងពង្រីកឧស្សាហកម្មវៀតណាម; ស្នើឱ្យវៀតណាមបង្កើនសមត្ថភាពបែងចែកប្រភពផ្គត់ផ្គង់ថាមពលសម្រាប់ខេត្ត Quang
Ninh ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកវិនិយោគ។
អំពីការវិនិយោគនៅសួនឧស្សាហកម្ម Amata
City នៅខេត្ត Quang Ninh លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា
Marubeni នឹងបន្តវិនិយោគនៅវៀតណាមក្នុងវិស័យបច្ចេកវិទ្យាខ្ពស់;
ប្តេជ្ញាថា; ប្តេជ្ញាថា រដ្ឋាភិបាលវៀតណាមនឹងបន្តធ្វើកំណែទម្រង់បែបបទរដ្ឋបាល
និងវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ តាមនោះ
បង្កើតលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ក្នុងនោះមាន Marubeni ផងដែរ។
សូមរំលឹកឡើងវិញ
ថា ការិយាល័យរបស់ Marubeni ប្រចាំនៅវៀតណាមត្រូវបានបង្កើតឡើងក្នុងឆ្នាំ
១៩៩១។ បច្ចុប្បន្នមានបុគ្គលិកវៀតណាមចំនួន ៧.៥០០
នាក់ដែលកំពុងធ្វើការសម្រាប់គម្រោងរបស់នានារបស់ Marubeni៕