ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយអង្គទូតក្នុងឱកាសបុណ្យតេតឆ្នាំរោង ឆស័ក ២០២៤
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
លោក Pham Minh Chinh បានមានប្រសាសន៍ថា នាថ្ងៃទី ២២
ខែធ្នូឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយ
ដោយទទួលស្គាល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
នេះគឺជាដំណឹងល្អសម្រាប់មនុស្សជិត ២ ពាន់លាននាក់នៅជុំវិញពិភពលោក។ សម្រាប់វៀតណាម
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានអត្ថន័យសំខាន់ ជាឱកាសជួបជុំគ្នា ចែករំលែក និងតភ្ជាប់គ្រួសារ
និងសហគមន៍ សម្តែងការដឹងគុណ ផ្ញើរពាក្យជូនពរ
និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីកាន់តែល្អប្រសើរ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ វៀតណាមបន្តខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេស
និងអង្គការអន្តរជាតិនានាសាមគ្គី និងរួមដៃគ្នាកសាងពិភពលោកកាន់តែមានសន្តិភាព
សុភមង្គល និងកាន់តែប្រសើរឡើង ដើម្បីមនុស្សគ្រប់គ្នា មិនគិតពីប្រទេស ជាតិសាសន៍
សាសនា ឬ ជំនឿ សុទ្ធតែមានជីវភាពរស់នៅសម្បូរធូធារ និងសុភមង្គល។
លោកនាយករដ្ឋមន្ត្រីសង្ឃឹម
និងជឿជាក់ថា ឯកអគ្គរដ្ឋទូត ភារធារី
និងប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅវៀតណាមនឹងបន្តអនុវត្តតួនាទីជាស្ពានពិសេសប្រកបដោយប្រសិទ្ធភាព
នាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា
និងអង្គការអន្តរជាតិជាមួយវៀតណាមកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធថែមទៀត
ដើម្បីឱ្យប្រទេសនីមួយៗ និងប្រជាជននីមួយៗអាចអភិវឌ្ឍន៍កាន់តែរឹងមាំ ដើម្បីពិភពលោកមួយ
សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តំណាងឯកអគ្គរដ្ឋទូត
ភារធារី ប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅទីក្រុងហាណូយ
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតរដ្ឋប៉ាឡេស្ទីន
ប្រធានអង្គទូតប្រចាំនៅវៀតណាម លោក Saadi Salama បានជឿជាក់យ៉ាងមុតមាំថា
ជាមួយនឹងគោលនយោបាយការបរទេសដោយសន្តិវិធី និងស្មារតីស្ថាបនា
វៀតណាមនឹងបន្តរួមវិភាគទាននូវសំឡេងសំខាន់របស់ខ្លួនក្នុងការជំរុញការអនុលោមតាមច្បាប់អន្តរជាតិ
រក្សាសន្តិភាព និងស្ថិរភាពពិភពលោក។
លោកឯកអគ្គរដ្ឋទូតបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការជំរុញ
និងអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយប្រទេសនានា
និងអង្គការអន្តរជាតិជុំវិញពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការ
និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពិភពលោកសន្តិភាព ស្ថិរភាព សមភាព វិបុលភាព
និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕







