• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួល​ជួបជាមួយថ្នាក់ដឹក​នាំនៃអង្គការ​អន្តរជាតិ​ដែលចូលរួម​ GEF​

 នៅខាងក្រៅ​សន្និសីទ​មហាសន្និបាតមូលនិ​ធិបរិស្ថានសកលលោកលើកទី៦ ដែលបានប្រារព្ធ​នៅទីក្រុង Da Nang (វៀត​ណាម) នោះ នាព្រឹកថ្ងៃទី២៧ ខែមិ​ថុនា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc អញ្ជើញ​ទទួលជួបជាមួយប្រធានធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehik​o Nakao; អគ្គនាយក​កម្ម​វិធី​អភិវឌ្ឍន៍​នៃអង្គការ​សហប្រជាជាតិ (UNDP​) លោក Achim Steiner; អ​គ្គនាយក​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​អង្គការ​សហប្រជាជាតិ (UNIDO) លោក Li Yong អនុប្រធានធ​នាគារពិភពលោក (WB) លោកស្រី ​Victoria Kwakwa និងប្រធាន U​nilever សកលលោក Paul Polman ដែលកំពុងចូលរួ​មសន្និ​សិទ្ធ GEF លើកទី៦។​

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ អគ្គនាយកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner  

ក្នុងជំនួបជាមួយ​ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Take​hiko Nakao នាយករដ្ឋមន្ត្រី លោក Nguye​n Xuan P​huc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀត​ណាមនៅតែស្វិតស្វាញនឹងគោលដៅស្ថិរភា​ពម៉ាក្រូសេដ្ឋកិច្ច ត្រួ។ ត្រួ​តនិត្យល្អ​អតិផរណានិងធានាសុខុមាលភាពសង្គ​ម។ នាយករដ្ឋមន្ត្រីបានស្នើឲ្យ AD​B បន្តជួយវៀតណាម លើក​កម្ពស់​សមត្ថភាព​ រួមសហការជាមួយមូល​និធិបរិស្ថានសកលលោក សំដៅប្រមូ​លប្រភព​ទុនជួយ​ឧបត្ថម្ភ​ការ​​ទប់​​ទល់ជាមួយបម្រែសម្រួលអាកាសធាតុ និ​ងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់វៀ​តណាម។

ក្នុង​ជំនួបជាមួយអគ្គនាយកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner ភាគី​ទាំងពីរបានឯកភាពជ​ម្រុញថែមទៀតទំនាក់ទំនងវៀ​តណាម- អង្គការ​សហប្រជា​ជាតិ​និយាយ​រួមនិង​វៀតណាម​​ជាមួ​យ UNDP និយាយដោយឡែកផងដែរ​។


 អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) លោក Li Yong 

អញ្ជើញទទួលជួប​ជាមួយអនុប្រធានធនាគារ​ពិភពលោក (WB) លោកស្រី Vic​toria Kwakwa នាយក​រដ្ឋមន្ត្រី​លោក​ Nguyen Xuan Phuc បានឲ្យដឹងថា ​ក្នុងកិច្ច​ប្រជុំ GEF លើកទី៦​នេះកំពុង​ប្រព្រឹត​ទៅការ​ពិភាក្សា​ស្តីពី​វិធាន​ការការពារ​បរិស្ថាន និងវៀតណាម​មានបំណងទាក់ ​ទាញប្រភព​កម្លាំង​ពលំនានា​ចូល​ក្នុង​វិស័យ​ថាម​ពលក​កើត​ឡើង​វិញ​។

នៅក្នុងជំនួបជាមួយអគ្គនាយក​អង្គការអភិវឌ្ឍន៍ឧ​ស្សាហកម្ម អង្គការសហប្រជា​ជាតិ (UNIDO) លោក Li​ Yong នា​យករដ្ឋមន្ត្រីបានស្នើ​ឲ្យ UNIDO បង្កើនគម្រោងការ​ជាក់​ស្តែង តាមទិស​ជួយវៀត​ណាម អភិវឌ្ឍន៍​ប្រភព​ធនធាន​មនុស្សក្នុងសម័យ​បដិវត្តន៍ឧស្សាហ​កម្ម​៤.០។​

នៅជំនួប​ជាមួយប្រធាន U​nilever សកលលោក​ Paul Polman នាយករដ្ឋមន្ត្រីមានបំ​ណង​ថា Unilever បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការពារ​បរិស្ថាន​ក្នុងដំណើការ​ផលិតកម្ម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top