• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសហគ្រាសមួយចំនួននៅប៊ែកឡាំង

នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសហគ្រាសធំៗមួយចំនួនរបស់អាល្លឺម៉ង់ ដូចជា សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត-ម៉ូតូ BMW ក្រុមហ៊ុនព្រលានយន្តហោះ Munich និងធនាគារ BPCE International។ 
នៅក្នុងបណ្តាជំនួបនេះ លោក Nguyen Xuan Phuc បានគាំទ្រចំពោះការដែល សហគ្រាស ទាំងអស់ពោលខាង​លើ​បានសហការធ្វើការវិនិយោគនៅវៀតណាម ព្រមទាំងអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាល ផ្តោតការ​​យកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសមកស្វែងរកឱកាសវិនិយោគ ធ្វើ អាជីវកម្មស្ថិរភាពនិងយូរអង្វែងនៅវៀតណាម។ លោកគូសបញ្ជាក់ថា វៀតណាមកំពុងសកម្មជម្រុញផ្នែកសេដ្ឋកិច្ច​នានារបស់ខ្លួនឆ្ពោះទៅបដិវត្តន៍ឧស្សាហកម្ម ៤.០ តាមនោះ ត្រូវការប្រភពធនធានមនុស្សគុណភាពខ្ពស់ ក្នុងនោះមានផ្នែក ហិរញ្ញវត្ថុ ធនាគារ ភ័ស្តុភា និងអាកាសយានដ្ឋានផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


អ្នកជំនាញសេដ្ឋកិច្ច៖ វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ

អ្នកជំនាញសេដ្ឋកិច្ច៖ «វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ»

ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន វៀតណាមនៅតែអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរ សំខាន់ៗ»។ នេះគឺជាការវាយតម្លៃរបស់លោក Michael Kokalari ប្រធានសេដ្ឋវិទូនៃមូលនិធិវិនិយោគ VinaCapital។

Top