• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅខេត្ត Thai Nguyen នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចុះពិនិត្យ ធ្វើការ និងពិភាក្សាអំពីការងារដោះស្រាយបញ្ហាជាប់ជំពាក់ជំពិននានានៅគម្រោងពង្រីកផលិតកម្មដំណាក់កាលទី ២ នៃរោងចក្រដែកថែប Thai Nguyen។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារមកអុជធូប ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី។ (រូបថត៖ VOV)  

គម្រោងពង្រីកដំណាក់កាលទី ២ នៃរោងចក្រដែកថែប Thai Nguyen បានចាប់ផ្តើមនៅឆ្នាំ ២០០៧ ដោយមានទុនវិនិយោគបឋមសរុប ៣៨០០ ពាន់លានដុង ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់សម្រេចរួចរាល់នៅឡើយទេ។ បន្ទាប់ពីដំណើរត្រួតពិនិត្យ លោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ច ដើម្បីស្តាប់របាយការណ៍ យោបល់ និងសំណើរបស់ភាគីពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតគឺត្រូវ ស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបានបំផុតសម្រាប់គម្រោងដើម្បីរាយការណ៍ជូនថ្នាក់មានសមត្ថកិច្ច ដើម្បីពិនិត្យ និងសម្រេច បន្ទាប់ពីមានការពិចារណា ពិភាក្សា និងវិភាគយ៉ាងយកចិត្តទុកដាក់ដោយលើមូលដ្ឋាននៃការអនុវត្តជាក់ស្ដែង មូលដ្ឋានវិទ្យាសាស្ត្រនិងគតិយុត្ត សំដៅធានាការសន្សំសម្ចៃការចំណាយឲ្យបានច្រើនបំផុត ហើយមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុតសម្រាប់រដ្ឋនិងសហគ្រាស។

មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារបានអញ្ជើញមកអុជធូប ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិយុទ្ធជនពលី ៦០នាក់នៃកងអនុសេនាធំយុវជនស្ម័គ្រចិត្តលេខ៩១៥ នៅសង្កាត់ Gia Sang ទីក្រុង Thai Nguyen។

គួរជម្រាបបន្ថែមថា នៅយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៧២ នៅពេលបំពេញភារកិច្ចរុះរើទំនិញយោធាសម្រាប់ដឹកជញ្ជូនដល់សមរភូមិភាគខាងត្បូង ក្រុមយុវជនស្ម័គ្រចិត្តទាំង ៦០ នាក់នៃកងអនុសេនាធំលេខ៩១៥ បានពលីជីវិតក្នុងជន្មាយុតែ១៨ដល់២០ឆ្នាំប៉ុណ្ណោះ ហើយបានក្លាយទៅជាគំរូដ៏ភ្លឺស្វាងនៃលទ្ធិវីរភាពបដិវត្តន៍ ព្រមទាំងក្លាយជាបទចម្រៀងវីរភាពដ៏អមតៈរបស់ប្រជាជាតិវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top