• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួប​ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា

នាយប់ថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យសពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីរបន្ត សម្របសម្រួលដើម្បីអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឥណ្ឌា។
នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Dova។ រូបថត៖ VGP/Nhật Bắc

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន-ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល គឺជាវិស័យដែលមានសក្តានុពលខ្លាំង ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់បន្ថែមទៀត។

រីឯខ្លួនវិញ ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំជ្រៅជ្រះ ដែលសហគមន៍អន្តរជាតិ រួមទាំងប្រជាជនឥណ្ឌាបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសំខាន់របស់លោកអគ្គលេខាបក្សក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប្រទេសឥណ្ឌា ក្នុងមុខតំណែងផ្សេងៗគ្នាជាច្រើន។ លោក Ajit Doval បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យើងសង្ឃឹមថានឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យប្រពៃណី ដូចជាវិស័យការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចដែលបានស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top