• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយកដ្ឋានលេខ ១៦ (អគ្គនាយកដ្ឋាន ២) រៀបចំពិធីទទួលកិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន

នារសៀលថ្ងៃទី៩ ខែឧសភា នៅទីក្រុងហាណូយ នាយកដ្ឋានលេខ ១៦ (អគ្គនាយកដ្ឋាន២ ក្រសួងការពារប្រទេស) បានរៀបចំពិធីទទួលកិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន។

នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញថ្លែងមតិដឹកនាំក្នុងពិធី (រូបថត៖ VNA)

នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញចូលរួម និងដឹកនាំពិធី។

អញ្ជើញច្លែងនៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង បានសង្កត់ធ្ងន់ថា៖ បក្ស និងរដ្ឋប្រគល់កិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនជាលើកទី២ ដល់នាយកដ្ឋានលេខ ១៦ គឺជាកិត្តិយស និងជាប្រភពនៃមោទនភាពដ៏ធំធេង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏ជាការទទួលខុសត្រូវដ៏ធ្ងន់មួយផងដែរ ដែលកម្មាភិបាល បុគ្គលិក និងយុទ្ធជននៃនាយកដ្ឋានលេខ ១៦ និយាយដោយឡែក និងអគ្គនាយកដ្ឋាន២ និយាយរួម ត្រូវតែយល់ច្បាស់ និងប្តេជ្ញាចិត្តបំពេញភារកិច្ចឲ្យបានកាន់តែប្រសើរឡើងនៅពេលខាងមុខ។

នាយឧត្តមសេនីយ៍ លោក ផាន់ វ៉ាន់ យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញប្រគល់កិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់នាយកដ្ឋានលេខ ១៦ (អគ្គនាយកដ្ឋាន២) (រូបថត៖ VGP/Nguyen Hoang)

នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង បានស្នើឲ្យកម្មាភិបាល ភ្នាក់ងារ យុទ្ធជននៃនាយកដ្ឋានលេខ១៦ ប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ “បក្សដឹកនាំដាច់ខាត និងដោយផ្ទាល់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃចារកម្មការពារជាតិ”; ផ្តោតលើការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន កែលម្អសមត្ថភាពភាពជាអ្នកដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្សជាបន្តបន្ទាប់ និងយកចិត្តទុកដាក់លើការកសាងក្រុមកម្មាភិបាល និងសមាជិកបក្សដែលមានសមត្ថភាពបំពេញភារកិច្ច។

នៅក្នុងពិធីនោះ ឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង បានប្រគល់កិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់នាយកដ្ឋានលេខ ១៦។ នេះជាកិត្តនាមដ៏ខ្ពង់ខ្ពស់ ដែលអង្គភាពទទួលបានជាលើកទី ២ សម្រាប់សមិទ្ធផលសម្រេចបានដ៏លេចធ្លោក្នុងពេលកន្លង មក៕

តាម​ vovworld.vn/km-KH

វៀតណាមចូលរួមក្នុងវេទិកា បើកទ្វារទីផ្សាររួមគ្នា របស់អាហ្វ្រិក

វៀតណាមចូលរួមក្នុងវេទិកា "បើកទ្វារទីផ្សាររួមគ្នា" របស់អាហ្វ្រិក

វេទិកាវិនិយោគនិងពាណិជ្ជកម្មអាហ្វ្រិក លើកទី១២ (AFIC ១២) បានបើកនៅថ្ងៃទី ៩ ខែឧសភា នៅទីក្រុងអាល់ហ្សេរី ដោយមានប្រធានបទ "រួមគ្នាបើកទ្វារទីផ្សារ"។

Top