ព័ត៌មាន
នាព្រឹកនេះ៣០ មេសា នៅទីក្រុងហូជីមិញបានប្រារព្ធឡើងពិធីក្បួនព្យុហយាត្រា អបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
ការសម្តែងសិល្បៈបានបើកពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ នាព្រឹកថ្ងៃទី ៣០ មេសា នៅទីក្រុងហូជីមិញ។ រូបថត៖ VNP
ពិធីនេះត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម; រដ្ឋ សភា; ប្រធានរដ្ឋ; រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំយ៉ាងឱឡារិក។
អញ្ជើញចូលរួមមានថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម; បដិវត្តន៍ជើងចាស់ អ្នកម្តាយវៀតណាមវីរៈភាព វីរៈជនកងទ័ពប្រជាជន វីរបុរសពលកម្ម នាយឧត្តមសេនីយយោធា តំណាងអង្គការនយោបាយ សហជីព និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍; គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសមួយចំនួន; តំណាងស្ថានទូត ទីភ្នាក់ងារតំណាង និងអង្គការអន្តរជាតិនៅវៀតណាម; មិត្តភក្តិអន្តរជាតិជាច្រើនធ្លាប់គាំទ្រប្រជាជនវៀតណាមក្នុងការតស៊ូរំដោះជាតិ និងកសាងប្រទេសជាតិ។
យោងតាមកម្មវិធី ចាប់ពីម៉ោង ៦៖២៥នាទីព្រឹក នឹងមានកម្មវិធីសិល្បៈស្វាគមន៍ ជាមួយនឹងការសំដែងស្គរ របាំកាំភ្លើងអមជាមួយនឹងតន្ត្រីយោធា រួមទាំងការសម្តែងសិល្បៈ។
នៅវេលាម៉ោង ៧ កម្មវិធីអបអរសាទរបានចាប់ផ្តើមជាមួយនឹងពិធីគោរពទង់ជាតិ។ ក្នុងពេលជាមួយគ្នានោះ នៅកំពង់ផែ Bach Dang កាំភ្លើងធំ ចំនួន ២១ ដើមនឹងត្រូវបាញ់អមទៅដោយភ្លេងជាតិវៀតណាម។ បន្ទាប់មក តំណាងថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអានសុន្ទរកថារំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។
ក្បួនព្យុហយាត្រាបានចាប់ផ្តើមជាផ្លូវការនៅម៉ោង ៨ ព្រឹក។ បើកកម្មវិធីមានក្រុមកងទ័ពអាកាសប្រជាជនវៀតណាមដែលមានការសម្តែងដូចជា៖ ការលើកទង់ជាតិ យន្តហោះចម្បាំងទម្លាក់អន្ទាក់កម្ដៅលើមេឃ។
ក្បួនដង្ហែរព្យុហយាត្រា មានការចូលរួមពីមនុស្សប្រមាណ ១៣.០០០នាក់ ដោយបែងចែកជាប្លុករួមមានៈ ប្លុកកម្លាំងយោធា ២៣ ប្លុក; កងជីវពល ៣ ប្លុក; ប្លុកស្វ័យការពារ ១២ ប្លុក; ប៉ូលីស ១២ ប្លុក និងប្លុកយោធា ៣ មកពីប្រទេសចិន ឡាវ និងកម្ពុជា។
![]() |
នៅតាមដងផ្លូវដែលក្បួនព្យុហយាត្រាឆ្លងកាត់ ទីក្រុងហូជីមិញបានដំឡើងអេក្រង់ LED ចំនួន ២១ សម្រាប់បម្រើប្រជាជន និងភ្ញៀវទេសចរបានទស្សនាយ៉ាងងាយស្រួល។