• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

មេដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតសន្ទុះថ្មីដើម្បីធ្វើឱ្យស៊ីជម្រៅ ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសការអនុវត្តកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាល ២០២៥-២០៣០។ ក្នុងស្មារតីនោះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ តាមគ្រប់កាណាលទាំងអស់; បន្តអនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះបង្កើនលក្ខខ័ណ្ឌអំណោយផលសម្រាប់ការនាំចូលនិងនាំចេញផលិតផលដែលភាគីទាំងពីរមានសក្តានុពលនិងប្រៀបខ្លាំង ដូចជាផលិតផលកសិកម្ម និងជលផល ម្ហូបអាហារ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់; ជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម និងនេសាទ ធានាសន្តិសុខស្បៀងអាហារ កិច្ចសហប្រតិបត្តិការថាមពល ប្រេងឧស្ម័ន និងការបញ្ជូនថាមពលអគ្គិសនីក្នុងចំណោមប្រទេសអាស៊ាន; ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ រូបថត៖ VNA

 

មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាអាគ្នេយ៍។

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ នេះ ផលិតកម្មកសិកម្មមានស្ថិរភាពជាមួយនឹងទំហំនាំចេញសរុបជិត ៣៤ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះសហរដ្ឋអាមេរិកបាននាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម ដោយមានចំណែកទីផ្សារជាង ២១% តាមពីក្រោយដោយ ប្រទេសចិន និងជប៉ុន។

Top