• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាសិទ្ធិមានទីតាំងស្នាក់នៅស្របច្បាប់របស់ប្រជាពលរដ្ឋ

នេះជាសេចក្តីព្រាងច្បាប់មួយក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន ១០ ដែលរដ្ឋសភាបានផ្តល់មតិក្នុងសម័យប្រជុំនេះ។
សមាជិកសភា Nguyen Lam Thanh សមាជិករដ្ឋសភាខេត្ត Thai Nguyen (រូបថត៖ Gia Han/tuoitre.vn)

ក្នុងថ្ងៃធ្វើការដំបូងនៃសម័យប្រជុំលើកទី២ សម័យប្រជុំលើកទី៥ នាព្រឹកថ្ងៃទី១៩ មិថុនានេះ រដ្ឋសភាបានបើកកិច្ចពិភាក្សាពេញអង្គនៅសាលប្រជុំ Dien Hong (វិមានរដ្ឋសភា) ដោយពិភាក្សាលើសេចក្តីព្រាងច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម)។ នេះជាសេចក្តីព្រាងច្បាប់មួយក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន ១០ ដែលរដ្ឋសភាបានផ្តល់មតិក្នុងសម័យប្រជុំនេះ។

ថ្លែងក្នុងសម័យប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ សមាជិកសភាមួយចំនួន បានស្នើឱ្យផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់ផ្ទះជួលជំនួសឱ្យការលក់ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។ យោងតាមលោក Nguyen Van Hien សមាជិករដ្ឋសភាខេត្ត Lam Dong ថា យោងតាមតថភាពជាក់ស្តែង  អ្នកដែលមានចំណូលទាបភាគច្រើនជាពលករ និងជាកម្មករទើបមានការងារធ្វើ។ ខណៈពេលដែល លំនៅដ្ឋានជាទ្រព្យសម្បត្តិធំពេកសម្រាប់ប្រជាជនដែលមានចំណូលទាបភាគច្រើន។ គណៈប្រតិភូសភាបានស្នើឲ្យភ្នាក់ងារចងក្រង គួរតែបំបែកបទប្បញ្ញត្តិ និងគោលនយោបាយអំពីប្រភេទលំនៅដ្ឋានសម្រាប់លក់ ជាមួយលំនៅដ្ឋានទះសម្រាប់ជួល និងជួលទិញ។

ដោយសង្កត់ធ្ងន់ថា សិទ្ធិទទួលបានកន្លែងស្នាក់នៅស្របច្បាប់គឺតែងតែជាតម្រូវការស្របច្បាប់របស់ប្រជាជន សមាជិកសភា Nguyen Lam Thanh សមាជិករដ្ឋសភាខេត្ត Thai Nguyen បានលើកឡើងថា ត្រូវគោលនយោបាយរឹងមាំ និងឈានមុខគេ ដើម្បីកសាងលំនៅដ្ឋានសង្គមសម្រាប់ជួល។

យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០២១-២០៣០ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០២១-២០២៥ បានបញ្ជាក់យ៉ាងច្បាស់អំពីការអភិវឌ្ឍ និងការពង្រីកប្រភេទលំនៅដ្ឋាន, ជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម និងលំនៅដ្ឋានជួល, លំនៅដ្ឋានតម្លៃសមរម្យ, លំនៅដ្ឋានសម្រាប់កម្មករនិយោជិតក្នុងតំបន់ឧស្សាហកម្ម; បង្កើតលក្ខខណ្ឌអំណោយផលដើម្បីលើកទឹកចិត្តគ្រប់វិស័យសេដ្ឋកិច្ចឱ្យចូលរួមក្នុងការអភិវឌ្ឍលំនៅដ្ឋានស្របតាមយន្តការទីផ្សារសម្រាប់អ្នកទទួលផលគោលនយោបាយសង្គម។ ដូច្នេះ សេចក្តីព្រាងច្បាប់នេះ ចាំបាច់ត្រូវបញ្ជាក់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីខ្លឹមសារគោលនយោបាយសម្រាប់មុខសញ្ញានីមួយៗ ដើម្បីបំពេញតាមតម្រូវការទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ទាក់ទិននឹងបញ្ហាអង្គការបរទេស និងបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យទិញ និងជាកម្មសិទ្ធិផ្ទះស្នាក់នៅ នៅវៀតណាម មតិខ្លះអះអាងថា ខ្លឹមសារនេះចាំបាច់ត្រូវពន្យល់លម្អិត ដោយវាយតម្លៃផលប៉ះពាល់កាន់តែច្បាស់ឈរលើមូលដ្ឋាន ធានាយ៉ាងតឹងរឹងប្រកបដោយសមកាលកម្មនូវគោលនយោបាយអំពីដីធ្លី អចលនទ្រព្យ និងលំនៅដ្ឋានសម្រាប់អង្គការ និងបុគ្គលបរទេសនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top