• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគាររដ្ឋវៀតណាមខិតខំទទួលបានកំណើនឥណទានឆ្នាំ២០១៧ចំនួន១៨%

 

ធនាគាររដ្ឋវៀតណាមបានប្រកាសថា ក្នុងឆ្នាំ២០១៧នឹងខំប្រឹងប្រែងទទួលបានកំណើនឥណទានចំនួន១៨%។ស្ដីអំពីកញ្ចប់ឥណទានក្នុងតំលៃពី ៥០ ដល់ ៦០ លានលានដុងសំរាប់ផ្នែកកសិកម្មនោះ ធនាគាររដ្ឋកំពុងស្រាវជ្រាវវិធី 
សាស្ត្រអនុវត្តន៍។លោកស្រី Nguyen Thi Thuy Hanh អនុប្រធាននាយកដ្ឋានផ្នែកឥណទាន បណ្ដាផ្នែកសេដ្ឋកិច្ច ចំណុះធនាគាររដ្ឋបានឲ្យដឹងថា៖ “ក្នុងឆ្នាំ២០១៧ ធនាគាររដ្ឋបន្តប្រតិបត្តិគោលនយោបាយឥណទានតាមទិសគ្រប់​គ្រងទ្រង់ទ្រាយឥណទានឲ្យបានសមស្រប មានសុវត្ថិភាព ប្រសិទ្ធភាព បង្កភាពងាយស្រួលសំរាប់អង្គភាពអាជីវកម្មក្នុងការខ្ចីទុន ហើយប្រមូលផ្ដុំឥណទានសំរាប់វិស័យអាទិភាពតាមការបញ្ជាណែនាំរបស់រដ្ឋាភិបាល។ធនាគារ​រដ្ឋនឹងបញ្ជាណែនាំឲ្យធនាគារពាណិជ្ជកម្មនានាបន្តអនុវត្តន៍កម្មវិធីឥណទានចំពោះផ្នែកវិស័យជា ប្រៀបខ្លាំង សហការយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នទាក់ទិននានាសំដៅដោះស្រាយការលំបាកសំរាប់ប្រជាជននិងអង្គភាពអាជីវកម្មនៅខេត្តក្រុងភាគកណ្ដាលទាំង៤ និងតំបន់ផ្សេងៗទៀតដែលជួបប្រទះការលំបាកដោយសារគ្រោះធម្មជាតិ​ ហើយបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តន៍កម្មវិធីឥណទានគោលនយោបាយសំរាប់គ្រួសារក្រីក្រទៀត​ផង​”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top