• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោក (WB) លើកត្រដែតពីកត្តាដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម

នាពេលថ្មីៗនេះ ធនាគារពិភពលោក (WB) បានបញ្ជាក់ថា យថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងពឹងផ្អែកលើវឌ្ឍនភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ  ១៩ ក៏ដូចជាស្ថានភាពនៃការ

(រូបថត៖ TTXVN)


នៅក្នុងរបាយការណ៍ឃ្លាំមើលម៉ាក្រូ វៀតណាម WB បានលើកឡើងថា អតិរេកពាណិជ្ជកម្មទំនិញដំបូងរបស់វៀតណាមនៅក្នុងខែមករា ត្រូវបានប៉ាន់ប្រមាណថាសម្រេចបានចំនួន ១,១ ពាន់លានដុល្លារ។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់វៀតណាម ក្នុងខែមករា បានកើនឡើង ២៤,៥% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលជាអត្រាកំណើនខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ ២០១៩ មក។ ទំហំពាណិជ្ជកម្មនៃការនាំចេញនិងនាំចូលទំនិញបានកើនឡើងជាបន្តបន្ទាប់ពី ៥១,៨ និង ៤១,៨% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០។ ការនាំចេញទៅសហរដ្ឋអាមេរិកនិងចិននឹងបន្តកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២០ ខណៈពេលដែលការនាំចេញទៅកាន់សហភាពអឺរ៉ុប សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជប៉ុននិងកូរ៉េខាងត្បូងក៏បានស្ទុះឡើងយ៉ាងខ្លាំងផងដែរ។ ទន្ទឹមនឹងនេះដែរ ការនាំចូលពីប្រទេសកូរ៉េខាងត្បូង អាស៊ាននិងអាមេរិកក៏កំពុងកើនឡើងស្រដៀងគ្នាទៅនឹងការនាំចូលរបស់ប្រទេសចិនជប៉ុននិងសហភាពអឺរ៉ុប។

យ៉ាណាមិញ ធនាគារពិភពលោកប៉ាន់ប្រមាណថា ទស្សនវិស័យកំណើនរបស់វៀតណាមសម្រាប់ឆ្នាំ ២០២១ នឹងពឹងផ្អែកទៅលើការគ្រប់គ្រងរលកផ្ទុះជំងឺកូវីដ ១៩ ថ្មីនេះយ៉ាងដូចម្ត៉េច ក៏ដូចជាដំណើរការចាក់វ៉ាក់សាំងក្នុងនិងក្រៅប្រទេស។ WB បានចាតត់ទុកថា វៀតណាមក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសទៅ លើភូមិសាស្ត្រសារពើពន្ធ សុខភាពនៃតំបន់ហិរញ្ញវត្ថុនិងផលប៉ះពាល់សង្គមដែលអាចកើតមានដោយសារការបាត់បង់ប្រាក់ចំណូលដែលអូសបន្លាយនៅក្នុងគ្រួសារមួយចំនួន ហើយអាចនាំឱ្យមានវិសមភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top