• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារបរទេស​វាយតម្លៃ​ជាវិជ្ជមាន​ចំពោះ​យថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២

នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុបរទេសមួយចំនួនបានធ្វើការព្យាករណ៍ជាវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ ជាមួយ អត្រាកំណើន ពី ៦,៥ ទៅ ៦,៧ %។

ការកែច្នៃត្រីសម្រាប់នាំចេញនៅក្រុមហ៊ុនភាគហ៊ុន Go Dang ( រូបថត៖ Minh Tri/VNA)

ធនាគារ Standard Chartered បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ៦,៧ % ក្នុងឆ្នាំ ២០២២ និង ៧%  ក្នុងឆ្នាំ ២០២៣។ សេដ្ឋកិច្ចវិទូអំពីប្រទេសថៃ និងវៀតណាម លោក Tim Leelahaphan នៅធនាគារ Standard Chartered បានវាយតម្លៃថាខឿនសេដ្ឋកិច្ចវៀតណាមនឹងបន្តត្រូវបានស្ដារឡើងវិញក្នុងឆ្នាំ ២០២២ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបាន រុញថយ។

ក្នុងរបាយការណ៍ស្តីពីប្រទេសវៀតណាមនាពេលថ្មីៗនេះ ធនាគារ HSBC ក៏បានវាយតម្លៃថា ក្រោយរយៈពេល ២ ឆ្នាំ ដែលទទួលបានល្បឿនកំណើនយ៉ាងយឺតនោះ សេដ្ឋកិច្ចវៀតណាមនឹងបង្កើនល្បឿន ដោយសម្រេចបានអត្រាកំណើន ៦,៥ % ក្នុងឆ្នាំ ២០២២។ HSBC បានកត់សម្គាល់ថា ឧបសគ្គដ៏ធំបំផុតនាបច្ចុប្បន្នរបស់វៀតណាមគឺរលកផ្ទុះជំងឺរាតត្បាតកូវីដ ១៩ កំពុងប្រព្រឹត្តិទៅ ប៉ុន្តែដោយទទួលបានអត្រាចាក់វ៉ាក់សាំងគួរឲ្យកត់សម្គាល់ដើម្បីជៀសវាងការអនុវត្តវិធានការរក្សាគម្លាតសង្គមគឺជាកត្តាគួរឲ្យលើកទឹកចិត្តរបស់ វៀតណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង

រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង

នារសៀលថ្ងៃទី ២ ខែសីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំសន្និសីទកិច្ចការបរទេសជាតិលើកទី ២២ ដោយមានប្រធានបទ "លើកកម្ពស់ការងារកិច្ចការបរទេសមូលដ្ឋាន កៀរគរធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើដល់ការអភិវឌ្ឍ"។

Top