• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំហំនាំចេញនាំចូលឆ្នាំ២០២២របស់វៀតណាមអាចបង្កើតកំណត់ត្រាថ្មី

ក្រុមទំនិញកសិផល បានកត់ត្រាកំណើននាំចេញខ្ពស់ប្រហែល ១៨-១៩%; ក្នុងនោះមុខទំនិញពិសេសដូចជា កាហ្វេ អង្ករ ជលផល សម្រេចបានកំណើនខ្ពស់បំផុតចន្លោះពី ៣៨% ទៅជិត ៥០%។ នេះ គឺជាសញ្ញារួមដ៏វិជ្ជមានសម្រាប់សកម្មភាពនាំចេញ-នាំចូល។
  កុងតឺន័រទំនិញនៅកំពង់ផែ Hai Phong។ (រូបថត៖ VNA)  

យោងតាមលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ក្នុងត្រីមាសទីមួយឆ្នាំ២០២២ ទំហំនៃការនាំចេញ នាំចូលសរុបត្រូវបានកត់ត្រាសម្រេចបានទឹកប្រាក់ចំនួន ១៧៦ ពាន់លានដុល្លាអាមេរិក កើនឡើង ១៤,៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ នេះគឺជាកំណើនខ្ពស់; ដោយឡែកការនាំចេញបានកើនឡើងជិត ១៣%។ ជាពិសេស ក្រុមទំនិញកសិផល បានកត់ត្រាកំណើននាំចេញខ្ពស់ប្រហែល ១៨-១៩%; ក្នុងនោះមុខទំនិញពិសេសដូចជា កាហ្វេ អង្ករ ជលផល សម្រេចបានកំណើនខ្ពស់បំផុតចន្លោះពី ៣៨% ទៅជិត ៥០%។ នេះគឺជាសញ្ញារួមដ៏វិជ្ជមានសម្រាប់សកម្មភាពនាំចេញ-នាំចូល។

ក្នុងឆ្នាំ ២០២២ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដាក់ចេញគោលដៅ បង្កើន ទំហំនាំចេញពី ៦-៨% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដោយសម្រេចបានទឹកប្រាក់ចំនួន ៣៦៣ ពាន់លានដុល្លាអាមេរិក; រក្សាជញ្ជីងពាណិជ្ជកម្មឲ្យមានអតិរេក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top