អាស្រ័យដោយមានប្រភពវត្ថុធាតុដើមប្រចាំស្រុកដ៏វិសេសវិសាល និងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីនានា ផលិតផលជាច្រើនដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាហ្វេ កៅស៊ូ... កំពុងទាក់ទាញអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ នោះគឺជាការចែករំលែករបស់បណ្ដាសហគ្រាសនៅក្នុងសន្និសីទនាំចេញឯកទេសក្រោមប្រធានបទ "ដោះសោសក្ដានុពលសម្រាប់ការនាំចេញ៖ ដំណោះស្រាយជួយ គាំទ្រអាជីវកម្មពី Alibaba.com ឆ្នាំ ២០២៥" ដែលរៀបចំដោយមជ្ឈមណ្ឌលពន្លឿន ពាណិជ្ជកម្មនិងការវិនិយោគទីក្រុងហូជីមិញ កាលពីថ្ងៃទី ២៨ កុម្ភៈ នៅទីក្រុង ហូជីមិញ។
យោងតាមលោកស្រី Nguyen Thi Phuong Uyen នាយិកាផ្នែក Marketing របស់ Alibaba.com ប្រចាំនៅវៀតណាម បច្ចុប្បន្ននេះ ទំនិញរបស់ក្រុមហ៊ុនមានប្រៀប ខ្លាំង ហើយត្រូវបានអតិថិជនជាច្រើនស្វែងរកនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនេះ។
“ទីមួយគឺប្រៀបខ្លាំងខាងតម្លៃ មិនមែនតម្លៃថោក មិនមែនជាកម្លាំងពលកម្មថោក ទេ ប៉ុន្តែយើងទទួលបានអនុគ្រោះពន្ធដារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។ ឧស្សាហកម្មដែលមានការចូលមើលនិងការបញ្ជាទិញខ្ពស់គឺ សម្លៀកបំពាក់ ស្បែកជើង កាហ្វេ អង្ករ ជាដើម។ ហើយយើងក៏មានប្រៀបខ្លាំងទាក់ទងនឹងប្រភព ដើមផលិតផលផងដែរ”។
ចំណែកខាងក្រុមហ៊ុន Alibaba វិញ លោក Young Liu នាយកជាតិ Alibaba.com ប្រចាំវៀតណាម បានឲ្យដឹងថា ផ្សារពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននេះ មានគោល នយោបាយជាច្រើនដើម្បីគាំទ្រអ្នកលក់វៀតណាម។ ក្នុងឆ្នាំនេះ Alibaba នឹងផ្តោតលើ ការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងដំណោះស្រាយផ្នែក ឡូជីស្ទិកដោយឡែកសម្រាប់ ទីផ្សារវៀតណាម ព្រមទាំង ដាក់ពង្រាយដំណោះស្រាយក្នុងការធ្វើមូលដ្ឋានីយកម្ម និងគាំទ្រអាជីវកម្មផងដែរ៕