ព័ត៌មាន
ទំនាញធំមកពីគោលនយោបាយ៖ សេចក្តីសម្រេចចិត្តនៃរដ្ឋាភិបាលអំពីដំណោះស្រាយជំរុញការអភិវឌ្ឍឧស្សាហកម្មជំនួយ
ច្នៃបង្គានាំចេញនៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតថុងធ្វឹន (Thong Thuan) - សាខានិញធ្វឹន (Ninh Thuan)។ រូបថត៖ កុងធឺ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទើបចុះហត្ថលេខាប្រកាសលើសេចក្តីសម្រេចចិត្ត 115/NQ-CP អំពីដំណោះស្រាយជំរុញការអភិវឌ្ឍឧស្សាហកម្មជំនួយ ជាមួយនឹងគោលនយោបាយថ្មី រំពឹងនឹងបង្កើតទំនាញធំសម្រាប់ឧស្សាហកម្មជំនួយនិងឧស្សាហកម្មច្នៃ ច្នៃប្រឌិត។
សេចក្តីសម្រេចចិត្តដាក់គោលដៅទៅដល់ឆ្នាំ២០២៥ សហគ្រាសវៀតណាមមានសមត្ថភាពផលិតចេញផលិតផលឧស្សាហកម្មជំនួយ ដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ ឆ្លើយតបបានតម្រូវការចំបាច់សម្រាប់ផលិតកម្ម ប្រើប្រាស់ក្នុងស្រុកចំនួន៤៥% ស្រូបយកតម្លៃផលិតទូទាំងវិស័យឧស្សាហកម្មចំនួន១១% សហគ្រាសចំនួន១០០០ដែលមានសមត្ថភាពគ្រប់គ្រាន់ផ្គត់ផ្គង់ផ្ទាល់ សម្រាប់សហគ្រាសតំឡើង និងសាជីវកម្មពហុជាតិ នៅលើទឹកដីវៀតណាម ក្នុងនោះសហគ្រាសក្នុងស្រុកស្រូបយកប្រហែល៣០%។
ឆ្នាំ២០៣០ ផលិតផលឧស្សាហកម្មជំនួយឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងស្រុកចំនួន៧០% ស្រូបយក១៤%នៃតម្លៃផលិតឧស្សាហកម្ម សហគ្រាសចំនួន២០០០ដែលគ្រប់សមត្ថភាពផ្គត់ផ្គង់ផ្ទាល់ សម្រាប់សហគ្រាសតំឡើង និងសាជីវកម្មពហុជាតិ នៅលើទឹកដីវៀតណាម។
ដើម្បីអនុវត្តគោលដៅខាងលើ សេចក្តីសម្រេចចិត្តដាក់ចេញដំណោះស្រាយសំខាន់ៗមាន០៧ក្រុមរួមមាន៖
កសាង សុក្រិត និងពង្រាយប្រសិទ្ធភាព សមកាលយន្តការ គោលនយោបាយពិសេសអភិវឌ្ឍន៍ឧស្សាហកម្មជំនួយ និងវិស័យឧស្សាហកម្មច្នៃ ច្នៃប្រឌិត អាទិភាពអភិឌ្ឍន៍ធានាលក្ខណៈងាយស្រួល សម្រាប់ការអភិវឌ្ឍឧស្សាហកម្មជំនួយ សមកាលកសាងនិងពង្រាយគោលនយោបាយប្រសិទ្ធភាពសម្រាប់គ្រប់វិស័យឧស្សាហកម្មវត្ថុធាតុ និងអភិឌ្ឍន៍ទីផ្សារសម្រាប់គ្រប់វិស័យឧស្សាហកម្មផលិត តំឡើងផលិតផលសម្រេច បង្កើតខឿនមូលដ្ឋានសម្រាប់ឧស្សាហូបនីយកម្ម តាមទិសដៅទំនើបនិងរឹងមាំ។
.......
សេចក្តីសម្រេចចិត្តនៃរដ្ឋាភិបាល អំពីដំណោះស្រាយជំរុញការអភិឌ្ឍឧស្សាហកម្មជំនួយជាមូលដ្ឋាន បុព្វហេតុ សម្រាប់ក្រសួង វិស័យស្រាវជ្រាវដាក់ចេញគោលនយោបាយលម្អិត ដើម្បីដោះស្រាយនូវបញ្ហាផ្ទៃក្នុង នៃឧស្សាហកម្មវៀតណាម ដើម្បីបន្តជំរុញការអភិវឌ្ឍឧស្សាហកម្មជំនួយវៀតណាមក្នុងអំឡុងពេលខាងមុខ។ គោលនយោបាយជាក់ស្តែង កម្លាំងខ្លាំងគ្រប់គ្រាន់ និងទាន់ពេលជំរុញការអភិឌ្ឍនៃឧស្សាហកម្មជំនួយ បើកកាលានុវត្តន៍សម្រាប់វៀតណាម ស្កាត់មុខចរន្តដើមទុនវិនិយោគធំ ក្នុងនិន្នាការបម្លាស់ទីនៃប្រព័ន្ធតម្លៃសកលលោក ក៏ដូចជាផ្លាស់ប្តូរថ្មីទម្រង់អភិឌ្ឍន៍ឧស្សាហកម្ម។ |
អនុវត្តន៍៖ កាសែតរូបភាពវៀតណាម