• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ

វិទ្យាស្ថានអាមេរិក - អាស៊ី (USAI) ទើបតែប្រារព្ធពិធីស្វាគមន៍ ឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំច-សំរឹត្ធស័ក២០១៨) ដោយមានការ ចូលរួមមន្រ្តីរដ្ឋាភិបាល សមាជិកសភាអាមេរិក អង្គការ  អង្គភាព អាជីវកម្ម និងតំណាងបណ្តាប្រទេសជាសមាជិកអាស៊ីជាច្រើនរូបទៀត ។

ក្នុងសុន្ទរកថាបើកពិធីនេះ ប្រធានវិទ្យាស្ថាន អាមេរិក - អាស៊ី លោក Glen Lau Kee បានសំដែងនូវកិត្តិយសដោយបានប្រារព្ធពិធីអំណរ បុណ្យចូលឆ្នាំថ្មី (គិតតាមប្រតិទិនចន្ទគតិ) ដើម្បីតភ្ជាប់អាមេរិកជាមួយមិត្តភ័កិ្តនៅ​អាស៊ី។ លោក Kee បានអះអាងថា តួនាទីរបស់អាស៊ីចំពោះ សហរដ្ឋអាមេរិក និងវិទ្យាស្ថានអាមេរិក - អាស៊ីនឹង​តែងតែ ប្តេជ្ញាចិត្តជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជនអាមេរិកជាមួយអាស៊ី។

ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ

ថ្លែងមតិក្នុងពីធីនេះដែរ លោក Pham Quang Vinh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក បានវាយតំលៃខ្ពស់​ ចំពោះ ទំនាក់ទំនងសហប្រតិបត្តិការ រវាងអាមេរិក និងអាស៊ី  ក្នុងនោះ មានអាស៊ានដែលបន្តអភិវឌ្ឍយ៉ាង​ខ្លាំងក្លាលើវិស័យជាច្រើនរួមចំណែកយ៉ាងជាក់ស្តែង ក្នុងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់។
លោក Pham Quang Vinh បានអប់អរសាទរចំពោះការរួមចំណែកដ៏សំខាន់របស់វិទ្យាស្ថាន អាមេរិក - អាស៊ី និង
ជឿជាក់ថា វិទ្យាស្ថាននេះនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូតអាស៊ាននានា និងអាស៊ី ដើម្បីរួមចំ​ណែក​លើកកម្ពស់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង អាស៊ីកាន់តែរីកចម្រើនយ៉ាងខ្លាំងថែមទៀត។

លោក Pham Quang Vinh ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិក 

សូមបញ្ជាក់ថា ក្នុងថ្ងៃដដែល នៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Washington D.C លោក Pham Quang Vinh បាន​ជួបពិភាក្សាជាមួយ លោក Kelly McKeague នាយកស្ថាប័នស្វែងរកអ្នកទោសនិងជនបាតខ្លួនរបស់ក្រសួង​ការពារជាតិអាមេរិក។ ក្នុងជំនួបនេះ លោក Pham Quang Vinh បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍទំ​នាក់​ទំនងរួម នៃប្រទាំងទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យ មនុស្សធម៌ និងការពុះពារនូវផលវិបាកសង្គ្រាម។

លោក Mc Keague បានឲ្យដឹងថថា លោកនឹងមកបំពេញ ទស្សនកិច្ចនៅវៀតណាមក្នុងចុងខែមីនា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរវាងភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top