• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងការទូតវៀតណាម-កម្ពុជាជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋ ស្ថិតស្ថិរនិងមិនអាច កាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយបានរៀបចំពិធីជួបមុខក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជន​កម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនអំណោយអនុស្សាវរីយ៍របស់
ទីក្រុងហាណូយចំពោះឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួនហុង (រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ បណ្ដាតំណាងបានអះអាងថា ជ័យជំនះក្នុងសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩​នោះ​ បានជួយអោយប្រជាជនកម្ពុជាបិទទំព័រប្រវត្តិសាស្ត្រមួយដ៏ពោរពេញទៅដោយការឈឺចាប់រស់រា​នមានជីវិតឡើងវិញ ព្រមទាំងបើកចេញយុគសម័យថ្មី មួយនៃឯករាជ្យភាព សន្តិភាព សេរីភាពនិងវឌ្ឍនភាពសម្រាប់ប្រទេសកម្ពុជា។ នេះក៏ជាជ័យជំនះនៃបុព្វហេតុសច្ឆធម៌នៃចំណងសាមគ្គីភាពតស៊ូប្រយុទ្ធរវាងប្រជាជាតិទាំងពីរ​វៀត​ណាមនិងកម្ពុជាផងដែរ។

ចំណែកឯ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួន ហុង វិញ បានសម្ដែងនូវការដឹងគុណដ៏ស្មោះសរនិងជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ធំធេងរបស់បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជន​វៀតណាម។ លោកឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ជ័យជំនះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាការរស់រៀនមានជីវិតឡើងវិញលើកទី២របស់ប្រជាជនកម្ពុជា ដោយនាំមកនូវការជឿជាក់លើអនាគត់របស់ប្រជាជាតិកម្ពុជា ផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top