• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទឹកប្រាក់ជាង៨០,៨លានដុល្លាអាមេរិកសម្រាប់គាំទ្រនិងចុះបញ្ជីគាំទ្រការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៅវៀតណាម

នាថ្ងៃទី២៨ មេសា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានទទួលការ គាំទ្រពីស្ថានទូតថៃប្រចាំវៀតណាមនូវទឹកប្រាក់និងសម្ភារៈក្នុងតម្លៃ១,៧ពាន់ លានដុង (ជាង៧២ពាន់ដុល្លាអាមេរិក)។

គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជំនួយឧបត្ថម្ភគាំទ្រការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ពីស្ថានទូតថៃ (រូបថត៖ dangcongsan.vn)



ការគាំទ្រនេះត្រូវបានរៃអង្គាសពីក្រុមបេសកកម្មថៃប្រចាំវៀតណាម ក្លឹបធុរជនថៃ (តំបន់ភាគខាងជើង) អង្គភាពអាជីវកម្មថៃនិងសហគមន៍នៅវៀតណាម។ ថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឯកអគ្គរដ្ឋទូតនិងអង្គភាពអាជីវកម្មថៃនៅវៀតណាម លោក Tran Thanh Man បានអបអរសាទរជោគជ័យដំបូងនានារបស់ប្រទេសថៃក្នុងការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ដែលបានរួមដៃជាមួយប្រទេសអាស៊ានដទៃ រុញថយក្រោយជំងឺឆ្លង ស្ដារសកម្មភាពផលិតកម្មអាជីវកម្មនិងពាណិជ្ជកម្មឡើងវិញរវាង ប្រទេសនានាក្នុងតំបន់។

គួរបញ្ជាក់ថា ក្រោយរយៈពេល៤០ថ្ងៃដែលគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបំផុសចលនា “ប្រជាជនទាំងមូលចូលរួមគាំទ្រ ការងារបង្ការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19” មក បណ្ដាស្ថាប័ន អង្គភាព អង្គការ អង្គភាពអាជីវកម្ម បុគ្គល និងអាណិកជនយ៉ាងច្រើនកុះករបានគាំទ្រ ចុះបញ្ជីគាំទ្រជាទឹកប្រាក់និងសម្ភារៈក្នុងតម្លៃឡើងដល់ទៅ១៩០០ពាន់លានដុង (ជាង៨០,៨លានដុល្លាអាមេរិក)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top