• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីផ្សារអចលនទ្រព្យវៀតណាមកំពុងក្លាយជា “គោលដៅ” នៃវិនិយោគិននៅលើសកលលោក

នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ គេហទំព័រ www. businesstimes.com.sg បានឱ្យដឹងថា វិនិយោគិនអន្តរជាតិកំពុងមាន​ចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ប្រទេសវៀតណាមនៅពេលផ្តោតលើទីផ្សារដែលទើបតែរីកចម្រើនយ៉ាងសកម្មបំផុតនៅលើសកលលោក ។

ទីផ្សារអចលនទ្រព្យវៀតណាមកំពុងក្លាយជា "គោលដៅ" នៃវិនិយោគិននៅលើសកលលោក

យោងតាមគេហទំព័រនេះកត្តាដែលជម្រុញកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់វៀតណាមមកពីសំណាក់ប្រជាជនដែល​មានជីវភាពមធ្យមកំពុងកើនឡើងយ៉ាងខ្លាំងក្លា ហើយការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនដែលមានវ័យក្មេងនិងមានចំណេះដឹងផងដែរ។ កត្តាទាំងអស់នេះគឺជាសញ្ញាដ៏វិជ្ជមានសម្រាប់សេដ្ឋកិច្ចវៀតណាមដែលធ្លាប់មានអត្រាកំណើនផលិតផល ក្នុងស្រុកសរុប (GDP) ខ្ពស់បំផុត នៅលើពិភពលោក។ ធនាគារពិភពលោក (WB) បានព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើងដល់កំរិត 6,8 % ក្នុងឆ្នាំ ២០១៨។ ប្រការនេះជំរុញឱ្យ វិនិយោគិន នៅលើសកលលោកនឹងស្វែងរក ឱកាសរបស់ខ្លួនលើទីផ្សារ​អចលនទ្រព្យដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំងនេះនៅវៀតណាម។ គួរបញ្ជាក់ផងដែរថាក្នុងរយៈពេល​៣​ឆ្នាំ​កន្លងមក វិនិយោគិនបរទេសដែលចូលមកកាន់ទីផ្សារអចលនទ្រព្យរបស់វៀតណាមបាននិងកំពុងតែកើនឡើងជារៀងរាល់ឆ្នាំផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top