• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការ Francophone


 ទីក្រុងហូជីមិញមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការ Francophone 

នាយប់ថ្ងៃទី១៧ ខែមីនា ​ឆ្នាំ​២០១៨ អនុប្រធានគណៈកម្មាធិការ​ប្រជាជនទីក្រុង​ហូជីមិញ​ លោក Le Van Khoa បានទទួលជួប​សន្ទនាជាមួយ​នាយកអង្គការ អន្តរជាតិ Francopho​ne (OIF) លោក Adam​a Ouane ដែលកំពុង​មានដំណើរ​ទស្សនកិច្ច​ការងារនៅ​វៀតណាម និងអញ្ជើញចូលរួម​សកម្មភាពនៃទិវា ​Francophone នៅទីក្រុង​ហូជីមិញ​ (ភាគខាងត្បូងវៀតណាម)។ ​ថ្លែងមតិនៅទីនេះ លោក ​Le Van Khoa បានស្នើឲ្យ ​OIF បន្ត​ជួយឧបត្ថ​ម្ភលើវិ​ស័យបណ្តុះបណ្ដាល បំប៉ន់​លើកកំពស់​សមត្ថភាព​ការថ្វីដៃជំនាញ​សំរាប់ជួរ​គ្រូបង្រៀន​ភាសាអង់​គ្លេសនៅ​បណ្ដា​សាលានៅទីក្រុង​ហូជីមិញ។ រីឯខ្លួនវិញ ​លោក Adama Ouane បានអះអាងថា៖​ វៀតណាម​និយាយ​រួមនិង​ទីក្រុងហូជីមិញ​និយាយដោយ​ឡែកដើរតួនាទីសំខាន់ក្នុងទំ​នាក់ទំនងរវាង O​IF ជាមួយតំបន់អាស៊ី​-ប៉ាស៊ីហ្វិក​ និង​ជាមជ្ឈមណ្ឌល​ក្នុងការអ​ភិវឌ្ឍសហគម្មន៍  Francophone របស់​ OIF ក្នុងតំបន់។ ដូច្នេះដំ​ណើរទស្សនកិច្ច​ការងាលើក​នេះគឺសំដៅស្វែង​យល់តម្រូវការ​របស់​វៀតណាម និងទីក្រុង​ហូជីមិញ​ក្នុងការ​ជំរុញអភិវឌ្ឍន៍​សហគមន៍​ភាសាបារាំង​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top