• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញនាដើមឆ្នាំថ្មីមានមនុស្សកកកុញដើរទិញឥវ៉ាន់

នៅផ្សារទំនើបដូចជា Co.opmart, Metro, BigC, Giga Mall, E mart... ចំនួនអ្នកមកទិញទំនិញបានកើនឡើង។
 

ផ្សារទំនើប E-mart (ខ័ណ្ឌ Go Vap) សម្បូរមនុស្សដើរទិញឥវ៉ាន់ ជាមួយប្រូម៉ូសិនពិសេសជាច្រើន (រូបថត៖ VOV)


ក្នុងអំឡុងពេលពីរថ្ងៃ ឈប់ សម្រាក ចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ផ្សារទំនើប និងហាងលក់សំលៀកបំពាក់ក្នុងទីក្រុង ហូជី មិញពិតជាមានសភាពអ៊ូអរ។ នៅផ្សារទំនើបដូចជា Co.opmart, Metro, BigC, Giga Mall, E mart... ចំនួនអ្នកមកទិញទំនិញបានកើនឡើង។ លោក Tran Hong Phuc ដើរទិញឥវ៉ាន់នៅផ្សារទំនើប Thu Duc បាននិយាយថា៖ “ជិតមួយខែទៀតទើបដល់បុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយពេលនេះ ការដើរទិញឥវ៉ាន់ក៏ឆាប់បន្តិចដែរ ដូច្នះ យើងគ្រាន់តែទិញរបស់របរប្រើប្រាស់ក្នុងផ្ទះប៉ុណ្ណោះ។ យ៉ាងណាមិញ ខ្ញុំក៏ឃើញទំនិញបញ្ចុះតម្លៃជាច្រើន ដូចជា នំស្ករ ភេសជ្ជៈ... ភាគច្រើនមានការបញ្ចុះតម្លៃដែរ”។

ទំនិញដែលលក់ដាច់ជាងគេគឺ ម្ហូបអាហារ អាហារស្រស់ ភេសជ្ជៈ សម្លៀកបំពាក់ និងស្បែកជើង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top