• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញត្រៀមរៀបចំមហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០១៦


ទិដ្ឋភាពនៃជំនួបទទួល (រូបថតៈ qdnd)

នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លោក Le Thanh Liem អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ទីក្រុង​ហូជីមិញ​ បានអញ្ជើញទទួលជួបជាមួយលោក Tsumomu​ Takebe ទីប្រឹក្សា​ពិសេស​សម្ព័ន្ធ​សមាជិក​សភា​មិត្ត​ភាព​ជប៉ុន​- វៀតណាម​ និង​ជាប្រធាន​ មហោស្រព​វៀត​ណាម​-ជប៉ុន​ឆ្នាំ​២០១៦ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​ទី​ក្រុងហូជីមិញ។ លោក Le Thanh Liem ឲ្យដឹងថា រហូតមក​ដល់ពេល​នេះ ការងារត្រៀម​រៀប​ចំ​សម្រាប់​ឲ្យពិធី​បើក​មហោស្រព​ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាង​មុខ​បាន​សម្រេច​រួច​រាល់​។

រីឯខ្លួនវិញ លោក Tsutomu Takebe បានវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀប​ចំយ៉ាង​មត់​ចត់​របស់​ទីក្រុង​ហូជីមិញ​សម្រាប់​មហោស្រព​នេះ​។ លោករូបនេះបានស្នើ​ឲ្យទីក្រុង​ហូជីមីញ​បន្ត​រឹត​បន្តឹង​កិច្ច​សហប្រតិ​បត្តិការ​ឲ្យបាន​ច្រើន​ថែម​ទៀត ក្នុងការងារ​ត្រៀមរៀបចំ​ដោយ​សារមហោស្រព​ឆ្នាំនេះ មានទ្រង់ទ្រាយធំជាងឆ្នាំមុន។​

​មហោស្រពវៀត​ណាម-ជប៉ុន២០១៦គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ដល់​ថ្ងៃទី២០ ខែវិច្ឆិកា​​នៅ​ទីក្រុង​ហូជីមិញ​​ភាគ​ខាង​​ត្បូង​វៀត​ណាម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top