• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយតំបន់មួយចំនួនរបស់ឡាវ

នារសៀលថ្ងៃទី ១៧ កុម្ភៈ នៅទីក្រុងហាណូយ គណៈប្រតិភូការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក Thongsalith Mangnomek លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិម បានអញ្ជើញមកបំពេញទស្សនកិច្ចនិង ជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung (ស្តាំ) និងលោក Thoongsalith Mangnomek លេខាគណៈកម្មាធិការមជ្ឈិមបក្សប្រធានការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវក្នុងជំនួប (ប្រភព៖ ហាណូយថ្មី)

ទទួលជួបគណៈប្រតិភូ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអះអាងថា រដ្ឋធានីហាណូយតែងតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៃប្រទេសឡាវ ជាពិសេសទីក្រុងវៀងច័ន្ទ។ ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីទាំងពីរនិយាយដោយឡែក និងរវាងទីក្រុងហាណូយ និងមូលដ្ឋាននៃប្រទេសឡាវនិយាយរួមបានបន្តអភិវឌ្ឍយ៉ាងទូលំទូលាយលើគ្រប់បណ្តាញ ដោយមានគម្រោងដ៏មានប្រសិទ្ធភាពជាច្រើន លើវិស័យដូចជាសេដ្ឋកិច្ច សុខាភិបាល ការអប់រំ កសិកម្ម យោធា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ...។

ប្រធានការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thongsalith Mangnomek មានប្រសាសន៍ថា បេសកកម្មរបស់គណៈប្រតិភូគឺផ្លាស់ប្តូរបទពិសោធន៍រវាងការិយាល័យមជ្ឈឹមនៃបក្សទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top