• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយនាំមុខប្រទេសអំពីចំនួនករណីឆ្លងកូវីដ ១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ ប្រទេសទាំងមូលមានអ្នកជំងឺចំនួន ១.១៩២ នាក់ទៀតបានប្រកាសថា ជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបមកដល់ពេលនេះមានចំនួន ១.០៥៥.៩១២នាក់។

គិតត្រឹមម៉ោង ១៦:00  ថ្ងៃទី ១២ ធ្នូ   ដល់ម៉ោង ១៦:00 ថ្ងៃទី ១៣ ខែធ្នូ វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩  ចំនួន ១៥.៣៧៧ ករណី ក្នុងនោះមាន ២៨ ករណីនាំចូល និង ១៥.៣៤៩ ករណីឆ្លងក្នុងប្រទេស។ ក្នុងនោះ ទីក្រុងហាណូយ ជាតំបន់ដែលមានករណីឆ្លងកូវីដ ១៩ច្រើនជាងគេ ដោយមាន ១.០០០ ករណី បន្ទាប់មកគឺខេត្ត Binh Phuoc និងខេត្ត Tay Ninh។

ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួន ១.៤២៨.៤២៨ ករណី ដែលស្ថិតក្នុងចំណាត់ថ្នាក់ ៣២/២២៣ ប្រទេសនិងតំបន់ដែនដី។ គណនាតាមសមាមាត្រនៃការឆ្លង/មនុស្ស ១លាននាក់ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៤៨ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមមានអ្នកស្លាប់ដោយសារកូវីដ ១៩ ចំនួន ២៤២ នាក់។

នៅថ្ងៃទី ១៣ ខែធ្នូ នេះ ប្រទេសទាំងមូលមានអ្នកជំងឺចំនួន ១.១៩២ នាក់ទៀតបានប្រកាសថា ជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបមកដល់ពេលនេះមានចំនួន ១.០៥៥.៩១២នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top