នៅក្នុងឃុំថាញ់ អោយ ទីក្រុងហាណូយ បរិយាកាសមុនថ្ងៃបោះឆ្នោតកំពុងរីករាលដាល ពីទីស្នាក់ការឃុំទៅកាន់គ្រប់ភូមិ។ បញ្ជីឈ្មោះបេក្ខជនត្រូវបានបិទផ្សាយជាសាធារណៈ។ នៅក្នុងជំនួបជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត កម្មវិធីសកម្មភាពរបស់បេក្ខជនត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ សង្ខេប និងជាក់ស្តែង។ រួមជាមួយគ្នានោះ ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ការរៀបចំសម្ភារៈ និងផែនការសន្តិសុខ ការងារឃោសនាក៏កំពុងត្រូវបានពង្រឹងផងដែរ។ លោកស្រី ហ្វាម ថាញ់ ហាយ ប្រធានការិយាល័យវប្បធម៌និងសង្គមកិច្ច នៃឃុំ ថាញ់ អោយ បានឲ្យដឹងថា៖ “គណៈ កម្មាធិការរៀបចំការបោះឆ្នោតឃុំ ថាញ់ អោយ បន្តផ្សព្វផ្សាយការឃោសនាតាមរយៈទម្រង់ផ្សេងៗ ដើម្បីធានាថា អ្នកបោះឆ្នោតយល់ដឹងអំពីពេលវេលា ទីតាំងសម្រាប់ទៅបោះឆ្នោត និងក៏ដូចជាយល់ដឹងអំពីបទ ប្បញ្ញត្តិ”។
សង្កាត់ហ័ងលៀត ដែលមានអ្នកបោះឆ្នោតជាង ៣៨.៣០០ នាក់ និងការិយាល័យបោះឆ្នោតចំនួន ២៦ កន្លែង រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតត្រូវបានបង្ហើយរួចជាស្រេច។ លោក ង្វៀន អាញ ទួន ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហ័ងលៀត បានឲ្យដឹងថា៖ “ជាភូមិសាស្ត្រដែលមានប្រជាជនច្រើន ដើម្បីធានាបាននូវភាពជោគជ័យនៃការបោះឆ្នោត យើងបានត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់សម្រាប់ការបោះឆ្នោត ចាប់តាំងពីចុងឆ្នាំ ២០២៥មក។ រហូតមកដល់ពេលនេះ ការងារទាំងអស់ ដូចជាការឃោសនា ហេដ្ឋារចនាសម្ព័ន្ធ និងពិធីការ ត្រូវបានរៀបចំយ៉ាងល្អិតល្អន់”។
ទីក្រុងហាណូយក៏យកចិត្តទុកដាក់ជាពិសេសចំពោះទីកន្លែងបោះឆ្នោត ដោយធានាបាននូវភាពងាយស្រួលសម្រាប់ប្រជាជន និងភាពសមស្របទៅនឹងលក្ខណៈនៃតំបន់៕








