ព័ត៌មាន ខេត្តដាក់ឡាក់ប្តេជ្ញារួមជាមួយប្រទេសទាំងមូលដក “កាតលឿង” IUU 11/03/2026 ក្រុមត្រួតពិនិត្យរបស់គណៈកម្ម ការអឺរ៉ុប (EC) លើកទី ៥ គ្រោងនឹងជួបធ្វើការជាមួយខេត្តដាក់ឡាក់ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៣-១៤ ខែមីនា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ខេត្តដាក់ឡាក់ប្តេជ្ញារួមជាមួយប្រទេសទាំងមូលដកកាតលឿង IUU ដោយចាត់ទុកនេះជាអាទិភាពនយោបាយកំពូល (រូបថត៖ កុងបាក់/ VOV)ខេត្តកំពុងត្រៀមរៀបចំលក្ខខណ្ឌល្អបំផុត ដើម្បីផ្តល់ជូនពេញលេញ និងត្រឹមត្រូវ នូវលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងការអនុវត្តអនុសាសន៍របស់ EC ដោយប្តេជ្ញាចូលរួមជាមួយប្រទេសទាំងមូល ដក “កាតលឿង” IUU។យោងតាមផែនការ ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) នឹងជួបធ្វើការនៅនាយកដ្ឋាននេសាទនិងកិច្ចការសមុទ្រខេត្តដាក់ឡាក់ លើខ្លឹម សារដូចជា៖ ការគ្រប់គ្រងកងនាវា; ការតាមដាន និងការគ្រប់គ្រងសកម្មភាពនាវានេសាទ; ការងារបញ្ជាក់និងអនុវត្តច្បាប់ទាក់ទងនឹងការដោះស្រាយការរំលោភបំពានរដ្ឋបាល; និងធ្វើការនៅកំពង់ផែនេសាទ Đông Tác (ដុងតាក់)។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការអឺរ៉ុបនឹងត្រួតពិនិត្យអាជីវកម្មកែច្នៃ និងនាំចេញអាហារសមុទ្រមួយចំនួននៅក្នុងខេត្តដាក់ឡាក់។ លោក តា អាញ់ ទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្ត ក្នុងការចូលរួមជាមួយប្រទេសទាំងមូល ដក "កាតលឿង" IUU ឆ្ពោះទៅការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព មានទំនួលខុសត្រូវ និងអនុលោមតាមបទបញ្ញត្តិអន្តរជាតិ។គណកម្មការគ្រប់គ្រងកំពង់ផែនេសាទដុងតាក់ ខេត្តដាក់ឡាក់ សម្របសម្រួលជាមួយកងកម្លាំងមុខងារដើម្បីណែនាំអ្នកនេសាទឱ្យគោរពតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (រូបថត៖ កុងបាក់/VOV) “កងកម្លាំងការពារព្រំដែន និងគណៈកម្មការគ្រប់គ្រងកំពង់ផែនេសាទ ត្រូវតែជូនដំណឹង ដល់អ្នកនេសាទយ៉ាងទូលំទូលាយ អំពីការពិន័យចំពោះការរំលោភបំពាន; គ្រប់គ្រងនាវានេសាទទាំងអស់នៅក្នុងតំបន់ឆ្នេរ និងក្រៅឆ្នេរសមុទ្រ ព្រមទាំងពន្យល់ពីវិធីសាស្ត្រដោះស្រាយការរំលោភបំពាន; រៀបចំឯកសារ និងកំណត់ត្រាពាក់ព័ន្ធទាំងអស់របស់នាវានេសាទនៅក្នុងតំបន់ទាក់ទងនឹងការបង្ការ និងការគ្រប់គ្រង IUU ក៏ដូចជា បង្ហាញពីវិធីសាស្រ្តដ៏ម៉ឺងម៉ាត់របស់ខេត្តចំពោះបញ្ហានេះ”៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម Tags:កងកម្លាំងការពារព្រំដែន IUU គណៈកម្ម ការអឺរ៉ុប (EC)

ក្រុមត្រួតពិនិត្យរបស់គណៈកម្ម ការអឺរ៉ុប (EC) លើកទី ៥ គ្រោងនឹងជួបធ្វើការជាមួយខេត្តដាក់ឡាក់ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៣-១៤ ខែមីនា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ខេត្តដាក់ឡាក់ប្តេជ្ញារួមជាមួយប្រទេសទាំងមូលដកកាតលឿង IUU ដោយចាត់ទុកនេះជាអាទិភាពនយោបាយកំពូល (រូបថត៖ កុងបាក់/ VOV)ខេត្តកំពុងត្រៀមរៀបចំលក្ខខណ្ឌល្អបំផុត ដើម្បីផ្តល់ជូនពេញលេញ និងត្រឹមត្រូវ នូវលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងការអនុវត្តអនុសាសន៍របស់ EC ដោយប្តេជ្ញាចូលរួមជាមួយប្រទេសទាំងមូល ដក “កាតលឿង” IUU។យោងតាមផែនការ ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) នឹងជួបធ្វើការនៅនាយកដ្ឋាននេសាទនិងកិច្ចការសមុទ្រខេត្តដាក់ឡាក់ លើខ្លឹម សារដូចជា៖ ការគ្រប់គ្រងកងនាវា; ការតាមដាន និងការគ្រប់គ្រងសកម្មភាពនាវានេសាទ; ការងារបញ្ជាក់និងអនុវត្តច្បាប់ទាក់ទងនឹងការដោះស្រាយការរំលោភបំពានរដ្ឋបាល; និងធ្វើការនៅកំពង់ផែនេសាទ Đông Tác (ដុងតាក់)។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការអឺរ៉ុបនឹងត្រួតពិនិត្យអាជីវកម្មកែច្នៃ និងនាំចេញអាហារសមុទ្រមួយចំនួននៅក្នុងខេត្តដាក់ឡាក់។ លោក តា អាញ់ ទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្ត ក្នុងការចូលរួមជាមួយប្រទេសទាំងមូល ដក "កាតលឿង" IUU ឆ្ពោះទៅការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព មានទំនួលខុសត្រូវ និងអនុលោមតាមបទបញ្ញត្តិអន្តរជាតិ។គណកម្មការគ្រប់គ្រងកំពង់ផែនេសាទដុងតាក់ ខេត្តដាក់ឡាក់ សម្របសម្រួលជាមួយកងកម្លាំងមុខងារដើម្បីណែនាំអ្នកនេសាទឱ្យគោរពតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (រូបថត៖ កុងបាក់/VOV) “កងកម្លាំងការពារព្រំដែន និងគណៈកម្មការគ្រប់គ្រងកំពង់ផែនេសាទ ត្រូវតែជូនដំណឹង ដល់អ្នកនេសាទយ៉ាងទូលំទូលាយ អំពីការពិន័យចំពោះការរំលោភបំពាន; គ្រប់គ្រងនាវានេសាទទាំងអស់នៅក្នុងតំបន់ឆ្នេរ និងក្រៅឆ្នេរសមុទ្រ ព្រមទាំងពន្យល់ពីវិធីសាស្ត្រដោះស្រាយការរំលោភបំពាន; រៀបចំឯកសារ និងកំណត់ត្រាពាក់ព័ន្ធទាំងអស់របស់នាវានេសាទនៅក្នុងតំបន់ទាក់ទងនឹងការបង្ការ និងការគ្រប់គ្រង IUU ក៏ដូចជា បង្ហាញពីវិធីសាស្រ្តដ៏ម៉ឺងម៉ាត់របស់ខេត្តចំពោះបញ្ហានេះ”៕
អត្ថបទផ្សេងទៀត វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល11/03/2026ព័ត៌មាននារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។ អ៊ីរ៉ង់បន្តប្រកាសថា មិនឈប់បាញ់ទេ11/03/2026ព័ត៌មានលោក ង្វៀន សួនថាំង ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមសម្រាប់អាណត្តិ ២០២៦-២០៣១11/03/2026ព័ត៌មានបន្តផ្លាស់ប្តូរថ្មីកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន11/03/2026ព័ត៌មានវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងអាស៊ាន11/03/2026ព័ត៌មានទីក្រុងហាណូយត្រៀមរៀបចំរួចជាស្រេចសម្រាប់ការបោះឆ្នោត11/03/2026ព័ត៌មានសន្លឹកឆ្នោតត្រូវទៅដល់គ្រប់គេហដ្ឋាន ព័ត៌មានបោះឆ្នោតត្រូវបានផ្សព្វផ្សាយពីមូលដ្ឋាននានានៅដាក់ឡាក់11/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត