ព័ត៌មាន ទីក្រុងហាណូយត្រៀមរៀបចំរួចជាស្រេចសម្រាប់ការបោះឆ្នោត 11/03/2026 ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅតាមឃុំ និងសង្កាត់នានានៃទីក្រុងហាណូយ កំពុងត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ត្រឹមត្រូវតាម បទប្បញ្ញត្តិ ដោយមានការចូលរួមស្របគ្នាពីប្រព័ន្ធនយោបាយទាំងមូល។ លោក ង្វៀន អាញ ទួន ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហ័ងលៀត (រូបថត៖ ហ៊ុយ ណាំ/VOV1)នៅក្នុងឃុំថាញ់ អោយ ទីក្រុងហាណូយ បរិយាកាសមុនថ្ងៃបោះឆ្នោតកំពុងរីករាលដាល ពីទីស្នាក់ការឃុំទៅកាន់គ្រប់ភូមិ។ បញ្ជីឈ្មោះបេក្ខជនត្រូវបានបិទផ្សាយជាសាធារណៈ។ នៅក្នុងជំនួបជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត កម្មវិធីសកម្មភាពរបស់បេក្ខជនត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ សង្ខេប និងជាក់ស្តែង។ រួមជាមួយគ្នានោះ ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ការរៀបចំសម្ភារៈ និងផែនការសន្តិសុខ ការងារឃោសនាក៏កំពុងត្រូវបានពង្រឹងផងដែរ។ លោកស្រី ហ្វាម ថាញ់ ហាយ ប្រធានការិយាល័យវប្បធម៌និងសង្គមកិច្ច នៃឃុំ ថាញ់ អោយ បានឲ្យដឹងថា៖ “គណៈ កម្មាធិការរៀបចំការបោះឆ្នោតឃុំ ថាញ់ អោយ បន្តផ្សព្វផ្សាយការឃោសនាតាមរយៈទម្រង់ផ្សេងៗ ដើម្បីធានាថា អ្នកបោះឆ្នោតយល់ដឹងអំពីពេលវេលា ទីតាំងសម្រាប់ទៅបោះឆ្នោត និងក៏ដូចជាយល់ដឹងអំពីបទ ប្បញ្ញត្តិ”។ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ នៅសង្កាត់ហ័ងលៀតត្រូវបានបង្ហើយរួចជាស្រេច (រូបថត៖ ហ៊ុយ ណាំ/VOV1) សង្កាត់ហ័ងលៀត ដែលមានអ្នកបោះឆ្នោតជាង ៣៨.៣០០ នាក់ និងការិយាល័យបោះឆ្នោតចំនួន ២៦ កន្លែង រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតត្រូវបានបង្ហើយរួចជាស្រេច។ លោក ង្វៀន អាញ ទួន ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហ័ងលៀត បានឲ្យដឹងថា៖ “ជាភូមិសាស្ត្រដែលមានប្រជាជនច្រើន ដើម្បីធានាបាននូវភាពជោគជ័យនៃការបោះឆ្នោត យើងបានត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់សម្រាប់ការបោះឆ្នោត ចាប់តាំងពីចុងឆ្នាំ ២០២៥មក។ រហូតមកដល់ពេលនេះ ការងារទាំងអស់ ដូចជាការឃោសនា ហេដ្ឋារចនាសម្ព័ន្ធ និងពិធីការ ត្រូវបានរៀបចំយ៉ាងល្អិតល្អន់”។ទីក្រុងហាណូយក៏យកចិត្តទុកដាក់ជាពិសេសចំពោះទីកន្លែងបោះឆ្នោត ដោយធានាបាននូវភាពងាយស្រួលសម្រាប់ប្រជាជន និងភាពសមស្របទៅនឹងលក្ខណៈនៃតំបន់៕

ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅតាមឃុំ និងសង្កាត់នានានៃទីក្រុងហាណូយ កំពុងត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ត្រឹមត្រូវតាម បទប្បញ្ញត្តិ ដោយមានការចូលរួមស្របគ្នាពីប្រព័ន្ធនយោបាយទាំងមូល។ លោក ង្វៀន អាញ ទួន ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហ័ងលៀត (រូបថត៖ ហ៊ុយ ណាំ/VOV1)នៅក្នុងឃុំថាញ់ អោយ ទីក្រុងហាណូយ បរិយាកាសមុនថ្ងៃបោះឆ្នោតកំពុងរីករាលដាល ពីទីស្នាក់ការឃុំទៅកាន់គ្រប់ភូមិ។ បញ្ជីឈ្មោះបេក្ខជនត្រូវបានបិទផ្សាយជាសាធារណៈ។ នៅក្នុងជំនួបជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត កម្មវិធីសកម្មភាពរបស់បេក្ខជនត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ សង្ខេប និងជាក់ស្តែង។ រួមជាមួយគ្នានោះ ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ការរៀបចំសម្ភារៈ និងផែនការសន្តិសុខ ការងារឃោសនាក៏កំពុងត្រូវបានពង្រឹងផងដែរ។ លោកស្រី ហ្វាម ថាញ់ ហាយ ប្រធានការិយាល័យវប្បធម៌និងសង្គមកិច្ច នៃឃុំ ថាញ់ អោយ បានឲ្យដឹងថា៖ “គណៈ កម្មាធិការរៀបចំការបោះឆ្នោតឃុំ ថាញ់ អោយ បន្តផ្សព្វផ្សាយការឃោសនាតាមរយៈទម្រង់ផ្សេងៗ ដើម្បីធានាថា អ្នកបោះឆ្នោតយល់ដឹងអំពីពេលវេលា ទីតាំងសម្រាប់ទៅបោះឆ្នោត និងក៏ដូចជាយល់ដឹងអំពីបទ ប្បញ្ញត្តិ”។ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ នៅសង្កាត់ហ័ងលៀតត្រូវបានបង្ហើយរួចជាស្រេច (រូបថត៖ ហ៊ុយ ណាំ/VOV1) សង្កាត់ហ័ងលៀត ដែលមានអ្នកបោះឆ្នោតជាង ៣៨.៣០០ នាក់ និងការិយាល័យបោះឆ្នោតចំនួន ២៦ កន្លែង រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតត្រូវបានបង្ហើយរួចជាស្រេច។ លោក ង្វៀន អាញ ទួន ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហ័ងលៀត បានឲ្យដឹងថា៖ “ជាភូមិសាស្ត្រដែលមានប្រជាជនច្រើន ដើម្បីធានាបាននូវភាពជោគជ័យនៃការបោះឆ្នោត យើងបានត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់សម្រាប់ការបោះឆ្នោត ចាប់តាំងពីចុងឆ្នាំ ២០២៥មក។ រហូតមកដល់ពេលនេះ ការងារទាំងអស់ ដូចជាការឃោសនា ហេដ្ឋារចនាសម្ព័ន្ធ និងពិធីការ ត្រូវបានរៀបចំយ៉ាងល្អិតល្អន់”។ទីក្រុងហាណូយក៏យកចិត្តទុកដាក់ជាពិសេសចំពោះទីកន្លែងបោះឆ្នោត ដោយធានាបាននូវភាពងាយស្រួលសម្រាប់ប្រជាជន និងភាពសមស្របទៅនឹងលក្ខណៈនៃតំបន់៕