ព្រឹត្តិការណ៍នេះ ដែលបានធ្វើឡើង ក្នុងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ បានក្លាយជាចំណុចលេចធ្លោពិសេសមួយ នៅក្នុងបណ្តាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មរវាងទីក្រុងហាណូយ និងតំបន់នានាទូទាំងប្រទេស។
នៅឆ្នាំនេះ សប្តាហ៍នេះបានប្រមូលផ្តុំផលិតផលកសិកម្មសុវត្ថិភាពជាង ១៣០០ មុខ ផលិតផលពិសេសក្នុងតំបន់ និងផលិតផល OCOP ពិសេស មកពី ២៥ ខេត្ត និងក្រុង។ ដោយមានស្តង់ជាង ៥០ ដែលរៀបចំតាមបែបវិទ្យាសាស្ត្រ ព្រឹត្តិការណ៍នេះបង្ហាញពីរូបភាពចម្រុះនៃកសិកម្មវៀតណាម - ចាប់ពីផលិតផលកសិកម្មស្រស់ៗ រហូតដល់ផលិតផលកែច្នៃ និងផលិតផលជល អនុវត្តបច្ចេកវិទ្យាខ្ពស់ និងផលិតផលពិសេស ដែលមានសក្តានុពលនាំចេញ។
បើកទ្វារពីម៉ោង ៩ និង ០០ នាទី ព្រឹក ដល់ម៉ោង ១០ និង ០០ នាទីយប់ ជារៀងរាល់"សប្តាហ៍នៃការតាំងពិព័រណ៍ ការណែនាំ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលកសិកម្ម ព្រៃឈើ និងជលផលសុវត្ថិភាពរបស់ទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀតក្នុងឆ្នាំ ២០២៥" ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកទស្សនា ទទួលបទពិសោធន៍ និងទិញទំនិញ ។
ក្រៅមពីការតាំងពិព័រណ៍ សកម្មភាពជាច្រើនដែលបានរៀបចំ ដូចជា ការសាកល្បងផលិតផល ការស្វែងយល់នូវបច្ចេកវិទ្យារក្សាទុក អភិរក្ស និងកែច្នៃថ្មីត្រូវបានដាក់ពង្រាយ ដែលបង្កើតជាស្ពានពិតប្រាកដរវាងអាជីវកម្ម សហករណ៍ និងប្រព័ន្ធចែកចាយ នៅទីក្រុងហាណូយ។
ថ្លែងសុន្ទរកថាក្នុងពិធីបើកនេះ លោកអនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ Ta Van Tuong បានសង្កត់ធ្ងន់លើតួនាទីរបស់ទីក្រុងហាណូយដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំជាងគេបំផុតមួយ នៅក្នុងប្រទេស ដែលមានតម្រូវការយ៉ាងច្រើន សម្រាប់ការប្រើប្រាស់ទំនិញ និងបណ្តាញពាណិជ្ជកម្ម និងសេវាកម្មទំនើប។ ទោះជាយ៉ាងណាក៏ដោយ ផលិតកម្មកសិកម្មក្នុងស្រុកឆ្លើយតបបានត្រឹមតែ ២០% ទៅ ៧០% នៃតម្រូវការប៉ុណ្ណោះ អាស្រ័យលើក្រុមផលិតផល សម្រាប់ប្រជាជនជាង ១០ លាននាក់ ដែលរស់នៅ និងធ្វើការនៅទីក្រុងហាណូយ។ ផ្នែកដែលខ្វះខាត ត្រូវបានបំពេញបន្ថែមតាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ពីខេត្ត និងប្រភពនាំចូល។
ព្រឹត្តិការណ៍នេះប្រមូលផ្តុំផលិតផលកសិកម្ម សុវត្ថិភាព ផលិតផលពិសេសក្នុងតំបន់ និងផលិតផល OCOP ពិសេស ជាង ១.៣០០ មុខ មកពីខេត្ត និងក្រុងចំនួន ២៥។ រូបថត៖ ហ័ងហា / VNP
"សប្តាហ៍នៃការតាំងពិព័រណ៍ ការណែនាំ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលកសិកម្ម ព្រៃឈើ និងជលផលសុវត្ថិភាពរបស់ទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀតក្នុងឆ្នាំ ២០២៥" បានក្លាយជាសកម្មភាពជាក់ស្តែង ដោយអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ វាមិនត្រឹមតែជាកន្លែងសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មម៉ាកយីហោរបស់សហគ្រាស និងសហករណ៍ប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះក៏ជាវេទិកាសម្រាប់តំបន់នានាក្នុងការផ្លាស់ប្តូរបទពិសោធន៍ផលិតកម្ម ភ្ជាប់ខ្សែសង្វាក់ និងកែលម្អគុណភាព និងតម្លៃផលិតផលផងដែរ។ ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ មានកម្មវិធីផ្តល់យោបល់ជាច្រើន និងការតភ្ជាប់ដោយផ្ទាល់រវាងអាជីវកម្ម និងប្រព័ន្ធចែកចាយ ផ្សារទំនើប ក៏ដូចជាអង្គភាពកែច្នៃ និងនាំចេញត្រូវបានរៀបចំឡើង ដែលរួមចំណែកដល់ការពង្រីកឱកាសពាណិជ្ជកម្ម។
ស្តង់ជាង ៥០ ដែលរៀបចំតាមបែបវិទ្យាសាស្ត្រ ព្រឹត្តិការណ៍នេះបង្ហាញពីរូបភាពចម្រុះនៃកសិកម្មវៀតណាម ។ រូបថត៖ ហ័ងហា / VNP
ព្រឹត្តិការណ៍នេះ ដែលបានធ្វើឡើង ក្នុងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ បានក្លាយជាចំណុចលេចធ្លោពិសេសមួយ នៅក្នុងបណ្តាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មរវាងទីក្រុងហាណូយ និងតំបន់នានាទូទាំងប្រទេស។ រូបថត៖ ហ័ងហា / VNP
លោក Ta Van Tuong បានបញ្ជាក់ថា ការរៀបចំ"សប្តាហ៍នៃការតាំងពិព័រណ៍ ការណែនាំ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលកសិកម្ម ព្រៃឈើ និងជលផលសុវត្ថិភាពរបស់ទីក្រុងហាណូយ និងខេត្ត និងក្រុងដទៃទៀតក្នុងឆ្នាំ ២០២៥" នៅសង្កាត់ Kim Lien មិនត្រឹមតែលើកកម្ពស់ការតភ្ជាប់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងបានបង្កើត "កម្លាំងថ្មី" សម្រាប់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជនបទផងដែរ។ ព្រឹត្តិការណ៍នេះបានរួមចំណែកដល់ការពង្រឹងស្មារតី "រដ្ឋធានីហាណូយសម្រាប់ប្រទេសទាំងមូល ប្រទេសទាំងមូលសម្រាប់រដ្ឋធានីហាណូយ" ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋធានីក្នុងការអមដំណើរតំបន់នានា ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព។
ផលិតផលកសិកម្មមួយចំនួនរបស់ទីក្រុងហាណូយ ក៏ដូចជាប្រទេសទាំងមូលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ ហ័ងហា / VNP
លោក Ta Van Tuong នៃមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានសម្តែងបំណងប្រាថ្នាចង់បន្តទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគមន៍ធុរកិច្ច។ គោលដៅរួមគឺការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្ម ព្រៃឈើ និងជលផល ប្រកបដោយសុវត្ថិភាព ដែលមិនត្រឹមតែបម្រើប្រជាជនទីក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតតម្លៃបន្ថែម រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងកសាងរូបភាពនៃផលិតផលកសិកម្មវៀតណាម ដែលមានគុណភាពខ្ពស់នៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ ./.
អនុវត្ត៖ ហ័ងហា / VNP















