• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយជាម្ចាស់ផ្ទះពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសតាមអ៊ីនធឺណិតនៅឆ្នាំ ២០២៥

នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ (តាមម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដោយឯកច្ឆន្ទលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសតាមអ៊ីនធឺណិត។ យោងតាមបទប្បញ្ញត្តិនៃមាត្រាលេខ ៦៤ អនុសញ្ញានេះនឹងត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយនៅឆ្នាំ ២០២៥។ តាមនោះ អនុសញ្ញានឹងត្រូវបានហៅថា "អនុសញ្ញាហាណូយ"។
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើ "អនុសញ្ញាទីក្រុងហាណូយ" ស្តីពីបទល្មើស តាមអ៊ីនធឺណិត។ រូបថត៖ chinphu.vn

បន្ទាប់ពីការចរចាអស់រយៈពេលជិត ៤ ឆ្នាំ "អនុសញ្ញាទីក្រុងហាណូយ" គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងក្នុងបរិយាកាសអ៊ីនធឺណិត។ ការជ្រើសរើសរបស់អង្គការសហប្រជាជាតិ យកទីក្រុងហាណូយជាទីតាំងសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញានេះ នៅឆ្នាំ២០២៥ គឺជាសញ្ញាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងបរទេសពហុភាគីរបស់វៀតណាម និង ៤៧ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូវៀតណាម - អង្គការសហប្រជាជាតិ។ ជាលើកដំបូងដែលទីតាំងរបស់វៀតណាមត្រូវបានចុះបញ្ជីនិងផ្សារភ្ជាប់ជាមួយសន្ធិសញ្ញាពហុភាគីសកលទាក់ទងនឹងវិស័យមួយដែលសហគមន៍អន្តរជាតិមានការយកចិត្តទុកដាក់ពិសេស។

ដោយធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើ អនុសញ្ញាហាណូយ នឹងជាឱកាសសម្រាប់វៀតណាមបន្តលើកកំពស់តួនាទីជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងគួរឱ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ ជំរុញយ៉ាងសកម្មនូវពហុភាគីនិយមនិងចូលរួមដឹកនាំដំណើរការកសាងនិងបង្កើតអភិបាលកិច្ចឌីជីថលសកល ក្របខណ្ឌនៃអភិបាលកិច្ចដីជីថលសកល ធានាសវត្តភាពតាមអ៊ីនធឺណិតនិងអធិបតេយ្យភាពជាតិនៅក្នុងបរិយាកាសអ៊ីនធឺណែត បង្កើតបុព្វបទសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថល ដើម្បីនាំប្រទេសត្រៀមខ្លួនដើម្បីឈានចូលយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top