• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាអ្នកស្ម័គ្រចិត្តអាស៊ានលើក​ដំបូង

ទិវាអ្នកស្ម័គ្រចិត្តអាស៊ានលើកទី១ ក្រោមប្រធានបទ “តភ្ជាប់បេះដូង រីកសាយភាយសកម្មភាពហួសពីដែនកំណត់ភូមិសាស្ត្រ” ត្រូវបានរៀបចំឡើងនាថ្ងៃទី ២ សីហា នៅសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសសាខាទី ២ (ទីក្រុងហូជីមិញ)។

ព្រឹត្តិការណ៍នេះគឺជាចំណុចលេចធ្លោក្នុងចំណោមសកម្មភាពស្ម័គ្រចិត្តរដូវក្តៅជាបន្តបន្ទាប់របស់យុវជនទីក្រុងហូជីមិញ ដោយមានការចូលរួមពីនិស្សិតអន្តរជាតិ និងយុវជនស្ម័គ្រចិត្តប្រមាណ ២០០នាក់ មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងសហរដ្ឋអាមេរិក។

គណៈប្រតិភូ និងអ្នកស្ម័គ្រចិត្តមកពីបណ្តាប្រទេសអាស៊ានចូលរួមពិធីបើកទិវាអ្នកស្ម័គ្រចិត្តអាស៊ានលើកទី ១ ឆ្នាំ ២០២៥។ រូបថត៖ សម្ព័ន្ធយុវជនទីក្រុងហូជីមិញ

នៅក្នុងក្របខ័ណ្ឌនៃទិវាបុណ្យនេះ បានប្រព្រឹត្តិទៅជំនួបសន្ទនា "Panel Discusion - Local Changemakers"។ អ្នកជំនាញមកពីបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានពិភាក្សាអំពីតួនាទីរបស់យុវជនក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់; និន្នាការស្ម័គ្រចិត្តដែលទាក់ទងនឹងវិស័យបរិស្ថាន វប្បធម៌ ការអប់រំ ការផ្លាស់ប្តូរឌីជីថល និងការចាប់ផ្ដើមអាជីវកម្ម។ នៅទីនេះ សមិទ្ធិផលនិងគំរូឆ្នើមៗជាច្រើនរបស់វៀតណាម និងបណ្តាប្រទេសត្រូវបានចែករំលែក បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។

មុននោះ ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការអ្នកស្ម័គ្រចិត្តរដូវក្តៅបៃតងលើកទី៣២ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ អ្នកស្ម័គ្រចិត្តអន្តរជាតិ និងយុវជនរបស់ទីក្រុងបានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ រៀបចំថ្នាក់បង្រៀនភាសាអង់គ្លេសរដូវក្តៅ; ការបោះសម្អាតបរិស្ថាន; គាំទ្រសេវាសាធារណៈសម្រាប់ប្រជាជន; សួរសុខទុក្ខគ្រួសារគោលនយោបាយ និងអុជទៀនរំលឹកវិញ្ញាណក្ខន្ឌក្នុងឱកាសនៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា)៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An

ផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An

ក្នុងឯកសារចុះនាថ្ងៃទី២ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាឱ្យមូលដ្ឋាន ក្រសួងនិងផ្នែកពាក់ព័ន្ធ ផ្ដោតសំខាន់លើការជំនះពុះពារលើផលវិបាកដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ការបាក់ដី នៅខេត្ត Dien Bien ខេត្ត Son La និងខេត្ត Nghe An ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

Top