• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាអ្នកបរិច្ចាគឈាមអន្តរជាតិ ១៤ មិថុនា៖ ធានាការគាំទ្រដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៣ នេះ គឺជាទិវាពិភពលោកសម្រាប់ អ្នកបរិច្ចាគឈាមពិភពលោក (ទិវាអ្នកបរិច្ចាគ ឈាមអន្តរជាតិ ទិវាពិភពលោកលើកតម្កើងអ្នកបរិច្ចាគ ឈាម)។
អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ (រូបថត៖ Minh Quyet/TTXVN)

នេះជាឱកាសមួយដើម្បីអំពាវនាវឲ្យប្រទេស និងសហគមន៍នានាទទួលស្គាល់ និងរៀបចំព្រឹត្តិការណ៍  ដើម្បីគោរពនូវទង្វើដ៏ល្អប្រសើររបស់អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ផ្តល់អំណោយដ៏ថ្លៃថ្លាបំផុត ដោយមិនទាមទារអ្វីតបស្នងនោះឡើយ។ ទង្វើដ៏ថ្លៃថ្នូទាំងនោះបានរួមចំណែកបន្ថែមកម្លាំង និងជីវិតដល់អ្នកជំងឺរាប់លាននាក់ជារៀងរាល់ឆ្នាំ។

នៅវៀតណាម ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានបង្កើតឡើង និងអភិវឌ្ឍន៍តាំងពីទសវត្សរ៍ទី ៩០ នៃសតវត្សទី ២០។ មកដល់ពេលនេះ ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានស្ថិរភាពជាបណ្តើរៗ។ បរិមាណឈាមដែលបានកៀរគរ និងទទួលបានជារៀងរាល់ឆ្នាំ ជាមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ ជាពិសេសក្នុងគ្រោះមហន្តរាយធម្មជាតិ   ជំងឺរាតត្បាត និងឧបទ្ទវហេតុធ្ងន់ធ្ងរ។ ជារៀងរាល់ឆ្នាំ គំរូល្អរាប់រយនៃការចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមត្រូវបានលើកតម្កើង និងកោតសរសើរ។  លោក Vu Thanh Luu អនុប្រធានគណៈកម្មាធិការមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ ដើម្បីបង្កើននិងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត យើងត្រូវផ្តោតលើការពង្រឹងការផ្សព្វផ្សាយអំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត  ជាពិសេសផ្តោតលើការផ្សព្វផ្សាយ និងចម្លងគំរូទទួលបានការលើកតម្កើង។ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តម្នាក់ៗ គ្រប់គ្រួសារទាំងអស់ទទួលបានការលើកតម្កើង ជាអ្នកផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ដើម្បីការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ

យោងតាមស្ថិតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ទូទាំងប្រទេសបានចលនា និងទទួលបានឈាមជាង ៧២០,០០០ ប្លោក រួមចំណែកក្នុងការព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់ដែលត្រូវការបញ្ចូលឈាម។ គោលដៅពេញមួយឆ្នាំនេះ គឺប្រទេសទាំងមូលខិតខំប្រមូល និងទទួលឈាមចំនួន ១.៤៧០.០០០ ប្លោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top