នាយប់ថ្ងៃទី ២០ មីនា នៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam (ហាណូយ) ក្រសួងការបរទេសបានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឬទិវាអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ថ្ងៃទី ២០ មីនា។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងក្រសួង មន្ទីរ និងសាខាជាច្រើនរបស់វៀតណាម និងបេសកកម្មការទូតនៅទីក្រុងហាណូយ។
អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានសង្កត់ធ្ងន់ថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីឆ្នាំនេះនៅមជ្ឈមណ្ឌលអក្សរសាស្រ្ត Van Mieu - Quoc Tu Giam មានអត្ថន័យដ៏ធំធេង ព្រោះនេះគឺជាសាកលវិទ្យាល័យដំបូងគេនៅវៀតណាម ដែលជានិមិត្តរូបនៃស្មារតីស្មោះស្ម័គ្រ និងគោរពការអប់រំរបស់ប្រជាជនវៀតណាម។ លោកអនុរដ្ឋមន្ត្រីបានចាត់ទុកថា៖ វៀតណាមមានគោលការណ៍លើកកម្ពស់ “ការរៀនសូត្រពេញមួយជីវិត” ដើម្បីអភិវឌ្ឍការអប់រំប្រកបដោយគុណភាព សមធម៌ និងនិរន្តរភាព។
“នៅក្នុងទិវាអន្តរជាតិហ្វ្រង់កូហ្វូនី យើងគួរតែរួមគ្នា លើកកម្ពស់ភាសាបារាំងដោយបញ្ចូលវាទៅក្នុងការងារ ជីវភាពប្រចាំថ្ងៃរបស់យើង និងគម្រោងសហការរបស់យើង។ សាមគ្គីភាព យើងនឹងរួមចំណែកដល់សហគមន៍និយាយភាសាបារាំងដ៏រស់រវើក វិបុលភាព និងថែងចាំងពន្លឺយ៉ាងត្រចះត្រចង់”។
ចំណែកលោក Edgar Doerig តំណាងអាស៊ីប៉ាស៊ីហ្វិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងវិស័យអប់រំ ជាពិសេសការសម្រេចចិត្តនាពេលថ្មីៗនេះរបស់វៀតណាមក្នុងការលើកលែងថ្លៃសិក្សាសម្រាប់សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សាដល់មធ្យមសិក្សា ដោយចាប់ផ្តើមពីឆ្នាំសិក្សាខាងមុខ ហើយបានសង្កត់ធ្ងន់ថា ការអប់រំតែងតែជាផ្នែកមួយក្នុងចំណោមមទំនួលខុសត្រូវខ្ពស់សម្រាប់អនាគតរបស់ OIF ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ OIF នាពេលខាងមុខ៕