• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទស្សនាវដ្ដី Travel + Leisure៖ ហូយអាននាំមុខគេក្នុងបញ្ជី "គ្រាប់ត្បូងដ៏លាក់កំបាំង" ដ៏ទាក់ទាញបំផុតលើពិភពលោក

ការវាយតម្លៃនេះគឺផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជាតម្លៃ បទពិសោធន៍ និងលក្ខខណ្ឌអាកាសធាតុ។
ហូយអាន (ទីក្រុងដាណាង) នាំមុខគេក្នុងបញ្ជីឈ្មោះទីក្រុងជា "គ្រាប់ត្បូងដ៏លាក់កំបាំង" ដែលបានប្រកាសដោយទស្សនាវដ្ដី Travel + Leisure។ (រូបថត៖ VNA)

ហូយអាន (ទីក្រុងដាណាង) នាំមុខគេក្នុងបញ្ជីឈ្មោះទីក្រុងជា "គ្រាប់ត្បូងដ៏លាក់កំបាំង" ជាគោលដៅទេសចរណ៍ដែលមានសម្រស់លាក់កំបាំង បទពិសោធន៍ដ៏សម្បូរបែប និងពោរពេញដោយការបំផុសគំនិត ដែលបានប្រកាសដោយ Travel + Leisure (ទស្សនាវដ្តីទេសចរណ៍ឈានមុខគេនៅសហរដ្ឋអាមេរិក) កាលពីថ្ងៃទី ១ ខែមេសា។ ការវាយតម្លៃនេះគឺផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជាតម្លៃ បទពិសោធន៍ និងលក្ខខណ្ឌអាកាសធាតុ។

យោងតាមការវាយតម្លៃរបស់ ​Travel + Leisure ហូយអាន មិនមែនគ្រាន់តែជាទីក្រុងបុរាណដែលត្រូវបានអភិរក្សយ៉ាងល្អនោះទេ ប៉ុន្តែជា "បេតិកភណ្ឌរស់" ដែលអតីតកាលនៅតែមានវត្តមាននៅក្នុងគ្រប់ពេលវេលានៃជីវភាពសព្វថ្ងៃផងដែរ។ ទីក្រុងបុរាណនេះ លាតសន្ធឹងជាមួយនឹងផ្លូវតូចៗ ដែលគ្របដណ្ដប់ដោយពន្លឺចង្កៀងគោម ដំបូលផ្ទះដែលជ្រលក់ពណ៌នៃពេលវេលា និងសំណង់ស្ថាបត្យកម្មដែលមានការលាយបញ្ចូលគ្នារវាងអត្តសញ្ញាណបូព៌ា-ខាងលិច។ បរិយាកាសនោះ មិនត្រឹមតែសម្រាប់ការទស្សនាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការបោះជំហានចូលទៅខាងក្នុង ហើយទទួលបាន បទពិសោធន៍ជាមួយនឹងអារម្មណ៍ទាំងអស់ទៀតផង។

ការបង្ហាញខ្លួនរបស់ទីក្រុង ហូយអាន នៅក្នុងបញ្ជីនេះមិនត្រឹមតែជាការទទួលស្គាល់ពីប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងក៏បើកលទ្ធភាពថ្មីៗសម្រាប់ខិតជិតដល់ទីផ្សារអន្តរជាតិដែលកំពុងស្វែងរកដំណើរដ៏សម្បូរទៅដោយបទពិសោធន៍ផងដែរ៕

តាម https://vovworld.vn/km-KH

សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ នឹងមានរបៀបវារៈសំខាន់ៗ ជាច្រើន

សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ នឹងមានរបៀបវារៈសំខាន់ៗ ជាច្រើន

សន្និសីទសារព័ត៌មានផ្តល់ព័ត៌មានអំពីរបៀបវារៈដែលបានគ្រោងទុក សម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានប្រារព្ធឡើងនារសៀលថ្ងៃទី ៣ ខែមេសា នៅអគាររដ្ឋសភានៃទីក្រុងហាណូយ។

Top