ព័ត៌មាន សម្ព័ន្ធភាពជាង ៤០ ប្រទេស បង្កើតផែនការជួយសង្គ្រោះនាវាចំនួន ២០០០ គ្រឿងដែលជាប់គាំងនៅក្នុងច្រកសមុទ្រ Hormuz 03/04/2026 កាលពីថ្ងៃទី ២ ខែមេសា ប្រទេសជាង ៤០ បានចូលរួមក្នុងសន្និសីទអនឡាញមួយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Yvette Cooper ដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់បើកផ្លូវដឹកជញ្ជូនឡើងវិញតាមរយៈច្រកសមុទ្រ Hormuz។ នាវាដឹកទំនិញនៅក្នុងឈូងសមុទ្រពែរក្ស ជិតច្រកសមុទ្រ Hormuz ដែលមើលឃើញពីភាគខាងជើងនៃទីក្រុង Ras al-Khaimah ជិតព្រំដែនជាមួយប្រទេសអូម៉ង់ នៅអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។ (រូបថត៖ REUTERS)ការពិភាក្សានេះបានធ្វើឡើងដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិកឡើយ។ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ប្រទេសនានាបានផ្តោតលើវិធានការការទូត និងផែនការសម្របសម្រួលអន្តរជាតិ រួមទាំងការចលនាឧបករណ៍ការទូត និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ការធានាដល់សហគ្រាស ក្រុមហ៊ុនធានារ៉ាប់រង និងទីផ្សារថាមពល ព្រមទាំងអនុវត្តន៍សកម្មភាពដើម្បីធានាសុវត្ថិភាពរបស់នាវិកប្រហែល ២០.០០០ នាក់នៅលើនាវាជិត ២.០០០ គ្រឿងដែលកំពុងជាប់គាំង ក៏ដូចជាពង្រឹងការសម្របសម្រួលសកលដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញប្រកបដោយសុវត្ថិភាព និងចីរភាព។នៅក្នុងការវិវឌ្ឍផ្សេងទៀត នាថ្ងៃទី ២ ខែមេសា កងកម្លាំងហ៊ូធី នៅក្នុងប្រទេសយេម៉ែនបានព្រមានថា ពួកគេនឹងបិទច្រកសមុទ្រ Bab al-Mandab នៅសមុទ្រក្រហម ប្រសិនបើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់ បន្តកើនឡើង ឬប្រសិនបើមាន "ប្រទេសឈូងសមុទ្រពែរ្សណាមួយចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធា" ដើម្បីគាំទ្រអ៊ីស្រាអែល ឬសហរដ្ឋអាមេរិក។ មុននោះ កងកម្លាំងហ៊ូធី បានព្រមានថា ការបិទច្រកសមុទ្រ Bab al-Mandab អាចជំរុញឱ្យតម្លៃប្រេងឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល៕ តាម https://vovworld.vn/km-KH Tags:ឈូងសមុទ្រ ការបិទច្រកសមុទ្រ នាវា

កាលពីថ្ងៃទី ២ ខែមេសា ប្រទេសជាង ៤០ បានចូលរួមក្នុងសន្និសីទអនឡាញមួយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Yvette Cooper ដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់បើកផ្លូវដឹកជញ្ជូនឡើងវិញតាមរយៈច្រកសមុទ្រ Hormuz។ នាវាដឹកទំនិញនៅក្នុងឈូងសមុទ្រពែរក្ស ជិតច្រកសមុទ្រ Hormuz ដែលមើលឃើញពីភាគខាងជើងនៃទីក្រុង Ras al-Khaimah ជិតព្រំដែនជាមួយប្រទេសអូម៉ង់ នៅអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។ (រូបថត៖ REUTERS)ការពិភាក្សានេះបានធ្វើឡើងដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិកឡើយ។ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ប្រទេសនានាបានផ្តោតលើវិធានការការទូត និងផែនការសម្របសម្រួលអន្តរជាតិ រួមទាំងការចលនាឧបករណ៍ការទូត និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ការធានាដល់សហគ្រាស ក្រុមហ៊ុនធានារ៉ាប់រង និងទីផ្សារថាមពល ព្រមទាំងអនុវត្តន៍សកម្មភាពដើម្បីធានាសុវត្ថិភាពរបស់នាវិកប្រហែល ២០.០០០ នាក់នៅលើនាវាជិត ២.០០០ គ្រឿងដែលកំពុងជាប់គាំង ក៏ដូចជាពង្រឹងការសម្របសម្រួលសកលដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញប្រកបដោយសុវត្ថិភាព និងចីរភាព។នៅក្នុងការវិវឌ្ឍផ្សេងទៀត នាថ្ងៃទី ២ ខែមេសា កងកម្លាំងហ៊ូធី នៅក្នុងប្រទេសយេម៉ែនបានព្រមានថា ពួកគេនឹងបិទច្រកសមុទ្រ Bab al-Mandab នៅសមុទ្រក្រហម ប្រសិនបើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់ បន្តកើនឡើង ឬប្រសិនបើមាន "ប្រទេសឈូងសមុទ្រពែរ្សណាមួយចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធា" ដើម្បីគាំទ្រអ៊ីស្រាអែល ឬសហរដ្ឋអាមេរិក។ មុននោះ កងកម្លាំងហ៊ូធី បានព្រមានថា ការបិទច្រកសមុទ្រ Bab al-Mandab អាចជំរុញឱ្យតម្លៃប្រេងឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល៕
អត្ថបទផ្សេងទៀត សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ នឹងមានរបៀបវារៈសំខាន់ៗ ជាច្រើន03/04/2026ព័ត៌មានសន្និសីទសារព័ត៌មានផ្តល់ព័ត៌មានអំពីរបៀបវារៈដែលបានគ្រោងទុក សម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានប្រារព្ធឡើងនារសៀលថ្ងៃទី ៣ ខែមេសា នៅអគាររដ្ឋសភានៃទីក្រុងហាណូយ។ ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ងសារ រំលឹកដល់ក្រុមវីរៈជនការពារសមុទ្រ03/04/2026ព័ត៌មានកម្មវិធី "កម្លាំងរស់នៃទំនិញវៀតណាម" លើកកម្ពស់ការប្រើប្រាស់ក្នុងស្រុក03/04/2026ព័ត៌មានទស្សនាវដ្ដី Travel + Leisure៖ ហូយអាននាំមុខគេក្នុងបញ្ជី "គ្រាប់ត្បូងដ៏លាក់កំបាំង" ដ៏ទាក់ទាញបំផុតលើពិភពលោក03/04/2026ព័ត៌មានក្រសួងការបរទេសវៀតណាមខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ចការទូតថាមពល03/04/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបនាយកសាកលវិទ្យាល័យ RMIT របស់អូស្ត្រាលី03/04/2026ព័ត៌មានជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់02/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត