កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើងបទឈប់បាញ់។
អគ្គារមួយរងការខូចខាតដោយសារការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកនិងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២៦។ រូបថត៖ REUTERS/Hamad I Mohammed
យោងតាមសេចក្តីប្រកាសនាយប់ថ្ងៃទី ១ ខែមេសា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នៅថ្ងៃទី ១ ខែមេសា កងកម្លាំងនេះបានបាញ់ទម្លាក់យន្តហោះដ្រូន Lucas មួយគ្រឿងរបស់សម្ព័ន្ធភាពអាមេរិក-អ៊ីស្រាអែលនៅលើដែនអាកាសអ៊ីរ៉ង់។ មុននោះ IRGC ក៏បានប្រកាសចាប់ផ្តើមការវាយប្រហារថ្មី ជាផ្នែកមួយនៃប្រតិបត្តិការ "ការសន្យាត្រឹមត្រូវ ៤" សំដៅទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់។ នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ប្រទេសចំនួនបួនគឺកាតា បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត បានរាយការណ៍ថា ប្រទេសទាំងនេះ រងការវាយប្រហារដោយមីស៊ីល ឬយន្តហោះដ្រូនរបស់អ៊ីរ៉ង់។
ក្នុងវិស័យការទូត អ៊ីរ៉ង់ក៏បានបដិសេធសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងបទឈប់បាញ់។ នៅក្នុងសេចក្តីប្រកាសមួយនារសៀលថ្ងៃទី ១ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqaei បានអះអាងថា សេចក្តីប្រកាសនាថ្ងៃដដែលរបស់លោក ដូណាល ត្រាំ ដែលថា អ៊ីរ៉ង់បានស្នើរបទឈប់បាញ់មួយ គឺមិនពិត និងគ្មានមូលដ្ឋានឡើយ៕
តាម vovworld.vn/km-KH