• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនរួចជាស្រេចរាល់វិធានការឆ្លើយតបទៅនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា

នៅក្នុងសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២ ខែមេសា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូ ហាំងបានបញ្ជាក់ថា វៀតណាមបានត្រៀមរួចជាស្រេចរាល់សេណារីយ៉ូសម្រាប់ការពារពលរដ្ឋរបស់ខ្លួន ហើយបានពិភាក្សាជាមួយភាគីអ៊ីរ៉ង់ និងប្រទេសជិតខាង ដើម្បីធានាសុវត្ថិភាពសម្រាប់នាវា សមាជិកនាវិក និងពលរដ្ឋវៀតណាម ដែលអាចចាកចេញពីតំបន់ជម្លោះដោយសុវត្ថិភាព។

នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូ ហាំង។ រូបថត៖ VNA ផ្សាយ

ទាក់ទងនឹងពលរដ្ឋវៀតណាមនៅក្នុងតំបន់ជម្លោះ អ្នកនាំពាក្យលោកស្រី ហ្វាម ធូហាំង បានបញ្ជាក់ថា ទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសជិតខាង បានពិនិត្យ និងចងក្រងសេចក្តីប្រាថ្នារបស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសរៀងៗខ្លួន ហើយកំពុងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការជួយឧបត្ថម្ភសមស្រប។

“ក្នុងរយៈពេលកន្លងមកនេះ ភ្នាក់ងារតំណាងវៀតណាមនៅមជ្ឈិមបូព៌ាបានបន្តរក្សាខ្សែទូរស័ព្ទទាន់ហេតុការណ៍ និងអនុវត្តវិធានការទន្ទឹមជាមួយគ្នាដើម្បីជួយឧបត្ថម្ភពលរដ្ឋក្នុងការវិលត្រឡប់ទៅ​ស្រុកកំណើត​វិញ ឬធ្វើដំណើរទៅកាន់ប្រទេសទីបីដោយសុវត្ថិភាព។ រហូតមកដល់បច្ចុប្បន្ន ភ្នាក់ងារតំណាងវៀតណាមបានជួយពលរដ្ឋវៀតណាមចំនួន ៥៥៦ នាក់ដែលជាប់គាំងនៅមជ្ឈិមបូព៌ា។ ភ្នាក់ងារតំណាងវៀតណាមនៅក្នុងតំបន់បន្តតាមដានស្ថានភាព រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងត្រៀមរៀបចំសេណារីយ៉ូដើម្បីការពារ និងជម្លៀសពលរដ្ឋជាបន្ទាន់ក្នុងករណីមានអាសន្ន”។

ក្រសួងការបរទេសបន្តណែនាំពលរដ្ឋវៀតណាមនៅអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសជិតខាងឱ្យបន្តតាមដានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងតាមដានការព្រមានពីភ្នាក់ងារតំណាង វៀតណាមនៅក្នុងតំបន់។ ក្នុងករណីមានអាសន្ន ឬមានការលំបាក សូមទាក់ទងជាបន្ទាន់ទៅកាន់ខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់បេសកកម្មការទូត ក៏ដូចជាខ្សែទូរស័ព្ទទាន់ហេតុការណ៍ការពារពលរដ្ឋរបស់ក្រសួងការបរទេស៕

តាម​ vovworld.vn/km-KH

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top